ញឹម ចាន់ថន ធ្វើខួបកំណើតជូនអ្នកម្តាយ មើលទៅសាមញ្ញា តែពោរពេញដោយសុភមង្គល

  • 2018-09-10 04:28:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញនេះ តារា​សម្តែង​កញ្ញា​ ញឹម ចាន់ថន បាន​រៀប​ចំពិធី​ខួប​កំណើត​សាមញ្ញា​តូច​មួយ​ជូន​ដល់អ្នកម្តាយ​ជាទីស្រលាញ់ គម្រប់អាយុ៦៨ឆ្នាំ នៅភោជនីយដ្ឋាន​មួយ ជា​លក្ខណៈគ្រួសារ។

តារា​ស្រីរូបនេះបាន​រៀប​រាប់​ថា​ វា​មិន​មាន​អ្វី​ធំ​ដុំ​ក្នុង​ភ្នែក​អ្នក​ផង​ តែ​វា​ជា​ក្តី​ស្រលាញ់​របស់​នាង​ចំពោះ​អ្នក​ម្តាយ​ ​ព្រោះ​ស្ត្រី​សាមញ្ញាម្នាក់​នេះ​ហត់​មក​ស្ទើរ​ពេញ​មួយ​ជីវិត​ដើម្បីកូនៗទាំង៥នាក់។ "គាត់​ចង់​ឃើញ​កូន​ៗទាំង​៥នាក់​​ទទួល​បាន​សុភមង្គល​ និងជោគ​ជ័យ​ក្នុង​ជីវិត អីចឹង​ខ្ញុំ​មាន​គ្មាន​អី​ច្រើនទេ មាន​តែ​ជូន​ពរ​អ្នក​ម្តាយ​ខ្ញុំ​មាន​សុខភាព​ល្អ​ហើយ​ចង់ឲ្យគាត់​រស់​ស្រួល ពិសេស​ផុតពី​រោគ​ព្យាបាទទាំងពួង"។

តារាសម្តែងពូកែបង្អួតសាច់ទ្រូងរូបនេះបានបន្ថែមថា​គ្មានអ្វីសំខាន់ជាងបងប្ងូនសាចញាតិយើងទេដែលព្រួយបារម្មណ៍ស្រលាញ់យើងមិនបោះបង់យើង ណាមួយជិតដល់រដូវភ្ជំបិណ្ឌខ្មែរយើងហើយនាំគ្មានធ្វើបុណ្យសាងកុសលទាំងអស់គ្នា ពិសេសកុំភ្លេចព្រះរស់ ព្រោះមានមនុស្សចាស់​នៅផ្ទះគឺកក់ក្តៅជាងមានអ្វីទាំងអស់កុំឲ្យ ហួសពេលបានស្រែកស្តាយក្រោយទាន់គាត់នៅឃ្លាន។ ទាំងនេះជាពាក្យដែលដែលតារារូបនេះបានរៀបរាប់ប្រាប់

ចង់​ដឹង​ទិដ្ឋ​ភាពសាមញ្ញា​តែ​មាន​សុភមង្គលយ៉ាងណា​មើល​រូបខាងក្រោម៖

ផ្តល់សិទ្ធរូបភាពដោយ៖ កញ្ញា​ ញឹម ចាន់ថន

អត្ថបទ៖ សិរីរត្នន៍