ទោះឧបសគ្គ២នេះ ក៏អ្នកគាំទ្រនៅតែច្រើនទៅមើលកម្ពុជាយប់មិញ
- 2018-09-11 07:18:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះឧបសគ្គ២នេះ ក៏អ្នកគាំទ្រនៅតែច្រើនទៅមើលកម្ពុជាយប់មិញ
ចន្លោះមិនឃើញ
ការប្រកួតមិត្តភាពមិត្តភាពអន្តរជាតិលើកដំបូងក្នុងឆ្នាំ២០១៨របស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទល់នឹងភ្ញៀវម៉ាឡេស៊ី ត្រូវបានគេមើលឃើញថា មានអ្នកគាំទ្រទៅទស្សនាលើកទឹកចិត្តផ្ទាល់ដល់ពហុកីឡដ្ឋានជាតិជាង៣ម៉ឺននាក់។
ស្ថានភាព២យ៉ាងអាចជាកត្តារារាំងដល់អ្នកគាំទ្រកាលពីម្សិលមិញគឺទី១ ការប្រកួតធ្វើឡើងនៅថ្ងៃចន្ទដើមសប្តាហ៍ដែលជាពេលវេលា សិស្ស និស្សិតជាប់រវល់សិក្សា និងមហាជនបំពេញការងារ។ ទី២ មុនការប្រកួតប្រហែលជា៣ម៉ោង មេឃបានបង្អុរភ្លៀងយ៉ាងខ្លាំងដែលបង្កការរំខានដល់ការធ្វើដំណើរទៅមើលផ្ទាល់។ ពីព្រោះនៅផ្ទះអាចតាមទូរទស្សន៍ ហើយនៅកន្លែងផ្សេងក៏អាចមើលតាមអនឡាញបានដែរ។
ទោះបីជាស្ថានភាព២ខាងលើរំខានយ៉ាងណាក៏ដោយ ក៏អ្នកគាំទ្រមិនរុញរាក្នុងការធ្វើដំណើរទៅមើលផ្ទាល់ឡើយ។ អ្នកខ្លះពាក់អាវភ្ញៀវ អ្នកខ្លះកាន់ឆត្រ អ្នកខ្លះទៀតទៅមើលទាំងទទឹកភ្លៀងជោកខ្លួន។ សហព័ន្ធបាល់ទាត់កម្ពុជាបានប្រកាសថា អ្នកទស្សនាយប់មិញជាង៣ម៉ឺននាក់។
ហេតុផលសំខាន់ដែលធ្វើឲ្យអ្នកគាំទ្រទៅមើលផ្ទាល់ច្រើនបែបនេះអាចបណ្តាលមកពីកត្តា៣យ៉ាង។ ទី១ អ្នកគាំទ្រខកខានមើលក្រុមបាល់ទាត់ជម្រើសជាតិប្រកួតច្រើនខែ។ ទី២ អ្នកគាំទ្រទៅមើលផ្ទាល់ដើម្បីលើកទឹកចិត្តដល់ក្រុមជម្រើសជាតិ និងទី៣ អ្នកចាត់ការថ្មីគឺ Keisuke Honda ជាផ្នែកមួយសំខាន់ទាក់ទាញអ្នកគាំទ្រ៕
សូមទស្សនាវីដេអូអ្នកគាំទ្រ