អូន ម៉ី បក​ស្រាយ​ប្រភព​លុយ​រាប់ម៉ឺនដុល្លារ ទិញ​ឡាន ចិញ្ចៀន និង​បើកជំនួញ​ច្រើន​មុខ

  • 2018-09-13 02:01:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅពីអាជីពជាតារា​សម្ដែង​ អូន ម៉ី ត្រូវ​បាន​គេ​ដឹង​ថា ​កំពុង​កាន់​កាប់​មុខ​ជំនួញ​ច្រើន​ ​ព្រម​ទាំង​ទិញ​រថយន្ត​ស៊េរី​ទំនើប​តម្លៃ​ជិត ៥ម៉ឺន​ដុល្លារ បូក​រួម​ទាំង​ចិញ្ចៀន​ពេជ្រ​ផង​នោះ បាន​ធ្វើ​ឲ្យ​​អ្នក​គាំ​ទ្រ​ជា​ច្រើន​ឆ្ងល់​​ថា កញ្ញា អៀ ម៉េង​លិ ហៅ​អូន ម៉ី បាន​ប្រាក់​ទាំង​ដុំ​មក​ពី​ណា ទាំង​វ័យ​ក្មេង​បែប​នេះ?

​ទាក់​ទិន​នឹង​រឿង​រ៉ាវ​នេះ ​តួ​ឯក​ក្នុង​រឿង "​មរតក​បេះ​ដូង​" ប្រាប់​​ថា ​ប្រាក់​ដែល​បាន​មក​ គឺ​ម្ដាយ​ឪពុក​របស់​កញ្ញា​ជា​អ្នក​ផ្ដល់​ឲ្យ ព្រមទាំង​កម្លាំង​ញើស​ឈាម​ខំប្រឹង​ពី​ការងារ​សិល្បៈ​កន្លង​មក។ ​ម្ដាយ​ឪពុក​របស់​អូន ម៉ី ជា​អ្នក​ជំនួញ​ម្នាក់ ដែល​បាន​រកស៊ី​លើ​របរ​លក់​អង្ករ​នាំ​ចេញ​​ទៅ​លក់​ក្រៅ​ប្រទេស​យូរ​ឆ្នាំ​មក​ហើយ ដូច្នេះ​ប្រាក់​ដែល​រក​បាន​ក៏​ច្រើន​ល្មម​សម្រាប់​ទុក​ឲ្យ​កូន​ស្រីបង្កើត​មុខ​ជំនួញ​បន្ថែម​បាន​ដែរ។

ម្ល៉ោះ​ហើយ ប្រាក់​បាន​ពី​ការ​រកស៊ីលើ​មុខ​ជំនួញ​ទាំង​អស់ ​និង​ការងារ​សិល្បៈ ដែល​អូន ម៉ី ខំ​ប្រឹង​រក​ទាំង​យប់​ថ្ងៃ បូក​រួម​ទាំង​​​ប្រាក់​ពី​ឪពុក​ម្ដាយ​ផង​នោះ អាច​ធ្វើ​ឲ្យ​តារា​អាយុ​២០​ឆ្នាំ​រូប​នេះ មាន​លទ្ធ​ភាព​ទិញ​រថយន្ត​ទំនើប និង​ចិញ្ចៀន​ពេជ្រ​ ដោយ​គ្មាន​ការ​ជ្រោមជ្រែង​ពី​ឧកញ៉ា​ណា ឬ​អ្នក​មាន​ឋានៈ​យស​ស័ក្កិ​នោះ​ទេ។ ​​​​​

​តារា​រូប​នេះ​មិន​បញ្ជាក់​ពី​ប្រាក់​ចំណូល​ដែល​បាន​ពី​ការ​រកស៊ី​នេះ បាន​ប៉ុន្មាន​នោះ​ទេ​ក្នុង​មួយ​ខែ​ៗ តែ​ អូន ម៉ី បញ្ជាក់​ថា ​នាង​រវល់​ស្ទើរ​រក​ពេល​សម្រាក​គ្មាន ដោយ​សារ​តែ​ការ​រកស៊ី​មាន​ការ​មមាញឹក និង​ដំណើរ​ការ​ល្អ ។ ដូច្នេះ​ប្រាក់​ចំណូល​បាន​ពី​​របរ​រកស៊ី​ទាំង​នេះ ជា​ទុន​មួយ​ជួយ​ជីវភាព​របស់​ស្រី​ស្អាត​​រូប​នេះហ៊ឺ​ហារ​​បាន៕

​​​​​​

អត្ថបទ៖ លឹម សុនា