“សាស្ត្រា​៩" ភាពយន្ត​បែប​គំនូរ​ជីវចល​សិល្ប៍​សាស្រ្តក្បាច់​គុនអ្នក​មិន​គួរ​រំលង (វីដេអូ)

  • 2018-09-13 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"សាត្ត្រា ៩" គឺ​ជា​ភាពយន្ត​ថៃ​បែប​គំនូរ​ជីវចល​ ពោរ​ពេញ​ទៅ​ដោយ​ឈុត​ប្រយុទ្ធ​ក្បាច់​គុន ព្រម​ទាំង​សិល្ប៍​សាស្រ្តផ្សេងៗ ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជក់​ចិត្ត​យ៉ាង​ខ្លាំង។ ភាពយន្ត​នេះ​គឺ​ជា​ការ​សាក​ល្បង​មួយ​ ចំពោះ​ការ​បង្កើត​សាច់​រឿង​តាម​លក្ខណៈ Animated 3D ដែល​មាន​អ្នក​ដឹក​នាំ​ដល់​ទៅ​៣​រូប​ឯណោះ​គឺ Pongsa Kornsri, Nat Yoswatananont និង Gun Phansu។

“សាស្ដ្រា​៩" ឬ "9 Satra” និយាយ​អំពី​​ដំណើរផ្សងព្រេងបុរសវ័យក្មេងម្នាក់ឈ្មោះ “ អត ” ដែលព្រេងវាសនានាំគេត្រូវជួយសង្គ្រោះក្រុងរ៉ាម៉ាទេព (ស្រុកកំណើតរបស់គេ) ពីមន្តអាគមបិសាចនៃក្រុងដេហាយក្សា (ពួកយក្ស) ដែលគ្រប់គ្រង និងបង្កទុក្ខលំបាកដល់មនុស្សគ្រប់គ្នា។ "អត" តាំងចិត្តរៀនប្រយុទ្ធយ៉ាងមុតមាំពិសេសគុណប្រដាល់ ដែលបាត់បង់អស់រយៈពេលច្រើនឆ្នាំមកហើយពីលោកគ្រូដ៏ខ្លាំងម្នាក់។ គេមានបេសកម្មនាំនូវសាស្ត្រាវុធទៅថ្វាយអ្នកស្នងដំណែងក្រុងរ៉ាម៉ាទេពដើម្បីសង្គ្រោះអាណាចក្រជាមួយមិត្តរបស់គេ សៀវឡាន (ចោរសមុទ្រចិន) វាត់តាក់ (រាជបុត្រនៃអាណាចក្រពានរ) និង អាសូរ៉ាក្រហម (យក្សព៌ណក្រហម)។

តើ “ អត “ និងមិត្តភក្តិអាចបំពេញបេសកម្មនេះបានឬអត់? តើគេនឹងឈ្នះការប្រយុទ្ធនេះដែរទេ? តើគេអាចរំដោះមនុស្សចេញពីមន្តអាគមងងឹតបានឬអត់? បើ​ចង់​ដឹង​ច្បាស់​កុំ​ភ្លេច​ទៅ​ទស្សនា​ភាពយន្ត​នេះ​ទាំង​អស់​គ្នា ដែល​នឹង​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ១៤​ខែ​កញ្ញា​នេះ​ហើយ នៅ​គ្រប់​បណ្ដា​រោង​កុន។

ទស្សនា​វីដេអូ​ Trailer ខាង​ក្រោម៖

អត្ថបទ៖ ធារ៉ូ