iPhone 7/iPhone 8 ធ្លាក់ថ្លៃមួយដើម ១០០ ដុល្លារ
- 2018-09-13 04:53:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone 7/iPhone 8 ធ្លាក់ថ្លៃមួយដើម ១០០ ដុល្លារ
ចន្លោះមិនឃើញ
ប្រកាសចេញ iPhone ជំនាន់ថ្មីភ្លាម Apple បានទម្លាក់តម្លៃ iPhone ស៊េរីចាស់ភ្លាម ដោយម៉ូដែលនីមួយៗសុទ្ធតែធ្លាក់ថ្លៃអស់ ១០០ ដុល្លាររៀងៗខ្លួន។
ជាក់ស្ដែង iPhone 7 លក់នៅសហរដ្ឋអាមេរិក បច្ចុប្បន្ននេះមានតម្លៃ ៤៤៩ ដុល្លារសម្រាប់ទំហំ ៣២ GB និងតម្លៃ ៥៤៩ ដុល្លារ សម្រាប់ទំហំ ១២៨ GB។ ចំណែក iPhone 7 Plus ទំហំ ៣២ GB និង ១២៨ GB មានតម្លៃ ៥៦៩ ដុល្លារ និង ៦៦៩ ដុល្លារ។
ចំពោះ iPhone 8 Plus វិញទំហំ ៦៤ GB និង ២៥៦ GB មានតម្លៃ ៥៩៩ ដុល្លារ និង ៧៤៩ ដុល្លារ។ ឯ iPhone 8 Plus ទំហំ ៦៤ GB និង ២៥៦ GB មានតម្លៃ ៦៩៩ដុល្លារ និង ៨៤៩ ដុល្លារ។
បញ្ជាក់ថាក្រៅពីនៅសហរដ្ឋអាមេរិក ការបញ្ចុះតម្លៃនេះក៏បានធ្វើឡើងនៅទីផ្សារមួយចំនួនទៀតដែលមានហាងលក់ផលិតផល Apple ផ្លូវការផងដែរ៕