ប្រកាសមួយ​ក្ឌាំង​ អស់​សំបុត្រ​រលីង ចាំ​ជួប​ Idol ​នៅកោះពេជ្រណា

  • 2018-09-14 04:26:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់​តែ​កៀក​ថ្ងៃ​មែនទែន​ហើយ​ ត្រៀម​ខ្លួន​ហើយ​ឬ​នៅ Fan ទាំង​អស់​គ្នា ថ្ងៃ ១៦​នេះ ការ​ប្រគំ​តន្ត្រី​រត់ប្រណាំង ជួបជុំ និងជាព្រឹត្តិការណ៍ដែលមានតែភាពសប្បាយរីករាយរំសាយអារម្មណ៍ ចម្រុះ​ភ្លើង​ពណ៌​របស់​កម្ម​វិធី "Vivo Music Run Glow Concert" ជិត​ដល់​ហើយ។

សូម​បញ្ជាក់​ថា​ជាង​២​ម៉ឺន​សំបុត្រ​ ដែល​បានប្រកាស​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ផេគ ហង្សមាស ក៏​ដូចជា​តាម​រយៈ​ Sabay ​ពេល​នេះ​ក្រុម​ការងារ​អ្នក​រៀប​ចំ​ខាង VIVO ប្រាប់​ថា​​លក់​ដាច់​អស់​ហើយ​ ។

អ៊ីចឹង​ចាំ​អី​ទៀត​ជួបគ្នាថ្ងៃអាទិត្យ ១៦ កញ្ញា នៅកោះពេជ្រ ពីក្រោយ City Hall ចាប់ពីម៉ោង ៤ ល្ងាចតទៅ។ ជាពិសេស​កុំ​ភ្លេច​មក​ហ៊ោគាំទ្រ​តារា​សំណព្វ​ដូចជា ព្រាប សុវត្ថិ ឆន សុវណ្ណារាជ សុខ ស្រីនាង ទេព បូព្រឹក្ស សុខ ពិសី ឡូរ៉ាម៉ម សុវត្ថិ មុន្នីវណ្ណ សុវត្ថិ មុនីនាគ សុវត្ថិ សិរិវុឌ្ឍ៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម