Apple មាន​ការ​ធានា​ថ្មី លែង​ភ័យ​រឿង​បាត់​ iPhone ឬ​ត្រូវ​ចោរ​លួច

  • 2018-09-14 08:48:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​ការ​ប្រកាស​ចេញ​ iPhone ជំនាន់​ថ្មី​បី​ម៉ូដែល​ Apple ក៏​បាន​បន្ថែម​នូវ​កញ្ចប់​ធានា​រ៉ាប់រង​ថ្មី​​ក្នុង​សហរដ្ឋអាមេរិក​ ដែល​មាន​ធានា​លើ​ការ​បាត់ iPhone​ ឬ iPhone ត្រូវ​ចោរ​លួច​ទៅ។

កញ្ចប់​ធានា​រ៉ាប់រង​ថ្មី​មាន​ឈ្មោះ​ថា​ AppleCare+ with Theft and Loss ដែល​មាន​តម្លៃ​ស្មើ​​ខុស​ៗ​គ្នា​សម្រាប់​ម៉ូដែល​ iPhone នីមួយៗ។ ចំពោះ iPhone XS មាន​តម្លៃ​ ២៩៩ ដុល្លារ ដោយ​ទទួល​បាន​ការ​ធានា​រយៈពេល​ ២ ឆ្នាំ។

ការ​ធានា​ចំពោះ​ចោរ​លួច​ ឬ បាត់​នេះ​ គឺ​​នឹង​ត្រូវ​បាត់​បង់​សុពលភាព​ប្រសិន​បើ​លើ iPhone ​ដែល​បាត់​ទៅ​មិន​មាន​ដំណើរ​ការ​មុខងារ​ Find My iPhone ​ទេ​នោះ។ គួរ​ដឹង​ថា​ការ​ធានា​នេះ​មាន​សម្រាប់​ iPhone គ្រប់​ម៉ូដែល​ដែល​កំពុង​លក់​នៅ​ហាង​ Apple ផ្លូវ​ការ មិន​ចំពោះ​តែ iPhone ស៊េរី​ថ្មី​នោះ​ទេ៕​​​​

ប្រភព៖ Apple   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម