ហួសចិត្ត! ឃើញរូបថត ប៉ុបពី ជាក្មេងប្រុសពេញលក្ខណៈកាលពីនៅតូច
- 2018-09-15 02:13:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហួសចិត្ត! ឃើញរូបថត ប៉ុបពី ជាក្មេងប្រុសពេញលក្ខណៈកាលពីនៅតូច
ចន្លោះមិនឃើញ
មុននេះបន្តិចតារាសម្ដែងភេទទី៣ ប៉ុបពី បានធ្វើឲ្យហ្វេនៗហួសចិត្តយ៉ាងខ្លាំង ក្រោយពីឃើញរូបថតមួយសន្លឹករបស់នាង ជាក្មេងប្រុសពេញលក្ខណៈកាលពីនៅតូចបង្ហោះនៅលើទំព័រហ្វេសប៊ុក។
ការហួសចិត្តនេះដោយសារតែអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមមិននឹកស្មាន ប៉ុបពី ស្លៀកសម្លៀកបំពាក់ជាប្រុសកាលពីនៅតូចសង្ហាដល់ថ្នាក់ហ្នឹងសោះ។ ជាមនុស្សស្អាតទោះបីតុបតែងខ្លួនជាប្រុសឬ ស្រីនៅតែស្រស់ស្អាត និងសង្ហាដដែល សមដូចពាក្យចាស់លោកពោលថា "មាសសុទ្ធមិនខ្លាចភ្លើង"។
ជុំវិញរូបមួយសន្លឹកត្រូវបានសាមីខ្លួនបកស្រាយថា គឺថតកាលពីរៀនថ្នាក់បឋម ប្រហែលអាយុ៨ ទៅ ៩ឆ្នាំ។ អំឡុងពេលហ្នឹង ប៉ុបពី មានអារម្មណ៍ថាខ្លួនខុសប្លែកពីក្មេងប្រុសទូទៅ ទាំងការនិយាយស្ដីលេងសើចជាមួយមិត្តភ័ក្ដិប្រុសៗមានចរិតខ្មាសអៀនច្រើន។
ប៉ុបពី ថា៖“មកពីខ្ញុំស្រឡាញ់ការតុបតែងខ្លួនជាស្រីតាំងពីនៅតូច អ៊ីចឹងហើយទើបនិយាយលេងសើចជាមួយមិត្តភ័ក្ដិប្រុសៗ មានការខ្មាសអៀនច្រើន"។