ញាក់សាច់! ដឹងតម្លៃនាឡិកា ចិញ្ចៀនពេជ្រ សុគន្ធ ថេរ៉ាយុ ទិញលួងខ្លួនឯងថ្ងៃខួបកំណើត

  • 2018-09-15 06:41:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ដល់​​មួយ​ខែ​ទៀត​ទេ​ខួប​កំណើត​តារា​ចម្រៀង​​​ប្រចាំ​ផលិតកម្ម​ថោន​ សុគន្ធ ថេរ៉ាយុ នឹង​ចូល​មក​ដល់​​ហើយ។ មុន​ថ្ងៃ​ពិសេស​នេះ​មក​ដល់​លោក បាន​ទិញ​កាដូ​នាឡិកា​ដៃ​មួយ​គ្រឿង​សម្រាប់​លួង​ខ្លួន​ឯង​ឯ​តម្លៃ​វិញ​ជាង​១ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។

សុគន្ធ ថេរ៉ាយុ ថា នាឡិកា​ដៃ​មួយ​គ្រឿង​ដែល​លោក ទិញ​លួង​ខ្លួន​ឯង​នោះ​វា​ជា​​នាឡិកា​ពេជ្រ​រំលេច​ដោយ​ត្បូង​​ច្រើន​គ្រាប់​​​ទិញ​នៅ​ស្រុក​ខ្មែរ ក្នុង​តម្លៃ​ ១៣.៧០០ ដុល្លារ​អាមេរិក​ (មួយ​ម៉ឺន​​បី​ពាន់​ប្រាំ​ពី​រយ​) ដើម្បី​​ទទួល​បាន​សិរីសួស្ដី​​មាន​លាភជ័យ​ធ្វើ​​កិច្ច​ការ​ងារ​អ្វី​ឲ្យ​បាន​សម្រេច​​​តាម​​ក្ដី​ប្រាថ្នា​នា​ឱកាស​នៃ​ការ​កើន​ឡើង​អាយុ​១ឆ្នាំ​ទៀត។

ខួប​កំណើត​គម្រប់​អាយុ​ ២៩ ​របស់​តារា​ចម្រៀង​ សុគន្ធ ថេរ៉ាយូ នឹង​មក​ដល់​នៅ​ថ្ងៃ​ទី ៣ ខែ​តុលា​ ឆ្នាំ ២០១៨ ខាង​មុខ​ ហើយ​លោក ក៏​មិន​បាន​រៀបចំ​ពិធី​អ្វី​ធំដុំ​នោះ​ដែរ​​សម្រាប់​ថ្ងៃ​ពិសេស​មួយ​នេះ៕​​​​

រូបថត៖ពីហ្វេសប៊ុក សុគន្ធ ថេរ៉ាយុ

អត្ថបទ៖ ឆុង ស៊ីណាន