អ្នកណាថាភ្នំភ្លើងគួរឲ្យខ្លាច! មកមើល១៦សន្លឹកនៃភ្នំភ្លើងដ៏ស្រស់ស្អាតបំផុតក្នុងលោក
- 2018-09-16 03:20:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកណាថាភ្នំភ្លើងគួរឲ្យខ្លាច! មកមើល១៦សន្លឹកនៃភ្នំភ្លើងដ៏ស្រស់ស្អាតបំផុតក្នុងលោក
ចន្លោះមិនឃើញ
ពីកំពូលភ្នំដ៏អស្ចារ្យ រហូតដល់ភ្នំដែលព័ទ្ធដោយទឹកបឹងខៀវស្រងាត់ រូបភាពខាងក្រោមនេះនឹងបង្ហាញពីសម្រស់ដ៏គួរឲ្យចាប់អារម្មណ៍បំផុតរបស់ពិភពលោក។
ភ្នំភ្លើងដែលរាប់តាំងពីប្រទេសអ៊ីស្លង់ កោះហាវ៉ៃសហរដ្ឋអាមេរិក ដែលមានអាយុប្រមាណ ៣០០ ០០០ ឆ្នាំ រហូតដល់ភ្នំភ្លើងដ៏សម្បូរនៅក្នុងប្រទេសឥណ្ឌូនេស៊ី។
សព្វថ្ងៃតំបន់នេះមានប្រជាប្រិយភាពសម្រាប់អ្នកទេសចរដែលចូលចិត្តដើរភ្នំ មានទេសភាពដ៏ស្រស់ស្អាត ដែលមានផ្លូវតាមមាត់សមុទ្រព័ទ្ធជុំវិញភ្នំភ្លើង។
ដោយឡែក ប្រទេសឥណ្ឌូណេស៊ីបានក្លាយជាតំបន់មួយក្នុងចំណោមចំណុចល្អបំផុតនៅក្នុងពិភពលោកសម្រាប់ទេសភាពភ្នំភ្លើងដ៏ស្រស់ស្អាត និង ភ្នំភ្លើងដែលនៅសកម្មច្រើនជាងប្រទេសណាណាទាំងអស់ សរុប១២៧ ដែលអាចនឹងផ្ទុះឡើងគ្រប់ពេល។
ខាងក្រោមនេះ គឺជារូបភាព១៦សន្លឹកបង្ហាញបីទិដ្ឋភាពអស្ចារ្យរបស់ភ្នំភ្លើងទាំងនោះ៖
១ រូបនេះថតនៅកម្ពស់ ២៣២ ម៉ែត្រដោយអ្នកថតរូបឈ្មោះ Chase O ជាភ្នំភ្លើងដ៏ចំណាស់មួយនៅកោះហាវ៉ៃសហរដ្ឋអាមេរិក មានអាយុ ៣០០ ០០០ មកហើយ។
២ ភ្នំភ្លើងតាល់នៅប្រទេសហ្វីលីពីន។ វាជាភ្នំភ្លើងដែលសកម្មលំដាប់ទី២នៅប្រទេសនេះ ដែលមានការផ្ទុះជាង៣០លើកមកហើយ។
៣ ទិដ្ឋភាពពណ៌ដូចមាសរបស់ភ្នំភ្លើងវ៉ូស៊ូវីសនៅក្នុងប្រទេសអ៊ីតាលី ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ។ មានកន្លែងចតឡាន និង ផ្លូវដើរដែលអាចឡើងទៅដល់មាត់រណ្តៅភ្នំភ្លើង។
៤ រូបភាពលើលំហនៃភ្នំភ្លើងដែលមានស្មៅខៀវខ្ចីនៅប្រទេសអ៊ីស្លង់។ ថតដោយ Luca Micheli។
៥ រូបថតដោយដ្រូនពីលើភ្នំភ្លើង អ៊ីជេន (Ijen) ភាគខាងលិចកោះជ្វាប្រទេសឥណ្ឌូណេស៊ី នាពេលព្រឹកព្រហាម។
៦ Zhang Tianqi បានផ្តិតយកទិដ្ឋភាពភ្នំភ្លើងនៅខេត្តម៉ុងហ្គោលខាងក្នុង ភាគខាងជើងប្រទេសចិនជាប់ព្រំប្រទល់ប្រទេសម៉ុងហ្គោល។ ជាភ្នំភ្លើងដែលដុះដោយស្មៅបៃតងខ្ចី ហើយ យើងអាចមើលឃើញមនុស្សដើរឡើងភ្នំនេះ។
៧ Yosh Ginsu បានថតរូបភាពនៃផ្សែងក្រាស់ឃ្មឹក និង ផេះដែលកំពុងហុយចេញពីភ្នំភ្លើងស៊ីណាប៊ុងនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ភ្នំភ្លើងបានផ្ទុះឡើងកាលពីខែកុម្ភៈឆ្នាំនេះ។
៨ ជាភ្នំភ្លើងមួយទៀតដែលស្ថិតនៅជួរភ្នំភ្លើង ស៊ូឡាវ៉េស៊ី (Sulawesi) ប្រទេសឥណ្ឌូណេស៊ី។ មិនឆ្ងាយពីនោះប៉ុន្មាន យើងអាចមើលឃើញផ្ទះរបស់សហគមន៍ដែលរស់នៅក្បែរភ្នំភ្លើងនោះ។
៩ ផ្លូវក្រាលកៅស៊ូបាននាំអ្នកទៅកាន់ភ្នំភ្លើងដ៏ស្រស់ស្អាតមួយស្ថិតនៅក្នុងឧទ្យាន Snæfellsjökull ប្រទេសអ៊ីស្លង់។
១០ ជ្រុងមួយទៀតនៃភ្នំភ្លើងសកម្ម Ijen ក្នុងប្រទេសឥណ្ឌូណេស៊ី ដែលបង្ហាញពីទឹកបឹងមានពណ៌ដ៏ស្រស់ស្អាតប៉ុន្តែទឹកនេះមានកម្រិតជាតិអាស៊ីតខ្ពស់បំផុត និង ទឹកបឹងផ្ទុកសារធាតុស្ពាន់ធ័រ។
១១ ភ្នំភ្លើង ជូដាងយ៉ា (Chu Dang Ya ) ដែលជុំវិញហ៊ុមព័ទ្ធទៅដោយវាលស្រែ ស្ថិតនៅក្នុងខេត្តជាឡាយ (Gia Lai) ប្រទេសវៀតណាម ដែលដីស្រែជុំវិញភ្នំភ្លើងនេះមានជីវជាតិបំផុត ព្រោះវាសម្បូរទៅដោយសារធាតុរ៉ែ ប្រយោជន៍សម្រាប់ការដាំដុះ។
១២ ភ្នំភ្លើង Batur មានសម្រស់ដ៏ស្រស់ស្អាត ស្ថិតនៅលើកម្ពស់ខ្ពស់បំផុតនៃកោះបាលី ៣ ០៣០ (កម្ពស់ជាង ៣ ពាន់ម៉ែត្រពីដី)។
១៣ រូបភាពពណ៌មាសនៃភ្នំភ្លើងមួយទៀតស្ថិតនៅកោះបាលី។ ភូមិមួយយើងអាចមើលឃើញនៅលើក្បែរមាត់រណ្តៅលើកំពូលភ្នំ។
១៤ ភ្នំភ្លើងស៊ីណាប៊ុងនៅភាគខាងលិចកោះស៊ូម៉ាត្រាប្រទេសឥណ្ឌូនេស៊ីកំពុងផ្ទុះកាលពីឆ្នាំ ២០១៤
១៥ ទេសភាពភ្នំភ្លើង Rinjani នៅលើកោះ Lombok ប្រទេសឥណ្ឌូនេស៊ី ទឹកបឹងធម្មជាតិមានពណ៌ខៀវ និង ថ្មមានពណ៌ក្រហម។
១៦ កោះភ្នំភ្លើងនៅជិតឆ្នេរសមុទ្រប្រទេសហ្វីលីពីន