ម្ដាយក្មេក ផាន់ ម៉ូនីកា ទម្លាយមូលហេតុពិត មានកូនប្រសាសុទ្ធតែតារាចម្រៀងនៅសាន់ដេ

  • 2018-09-17 02:55:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ពូជពង្ស​វង្សត្រកូល​ជា​​អ្នក​រក​ស៊ី​​​ពិត​មែន​តែ​​​អ្នក​ស្រី នូ សុគន្ធា មាន​កូន​ប្រសា​​​ស្រី​សុទ្ធ​តែ​តារា​ចម្រៀង​​​​នៅ​ផលិតកម្ម​សាន់ដេ។ រហូត​​ធ្វើ​ឲ្យ​​​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ហេតុ​អ្វី​​គ្រួសារ​អ្នក​ស្រី​ចូល​ចិត្ត​ជ្រើស​រើស​កូន​ប្រសា​ស្រី​​​តារា​​ល្បី​ៗ?

ម្ដាយក្មេក ផាន់ ម៉ូនីកា និង អេនជី

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ខាង​លើ​អ្នក​ស្រី នូ សុគន្ធា បាន​មាន​ប្រសាសន៍​ថា ចំពោះ​កូន​ប្រសា​ស្រី​​​មាន​អាជីព​ជា​អ្នក​ចម្រៀង​នៅ​ផលិតកម្ម​​សាន់​ដេ​ ទាំង​មុន​និង​ក្រោយ​គឺ​កូន​ប្រុស​​ជា​អ្នក​ជ្រើស​រើស​ និង​ស្រឡាញ់​ពេញ​ចិត្ត​ដោយ​ខ្លួន​ឯង​គ្មាន​​ការ​ផ្សំផ្គុំ​​ពី​ចាស់​ទុំ​ទាំង​សង្ខាង​ឡើយ។ អ្នក​ស្រី​ និង​ស្វាមី​ក៏​គ្មាន​អ្វី​ជំទាស់​ចិត្ត​កូន​ៗ​ដែរ​ប្រសិន​បើ​ពួក​គេ​ស្រឡាញ់​គ្នា​ទៅ​ហើយ។

អ្នក​ស្រី​ថា ស្នេហា​​យុវវ័យ​សម័យ​នេះ​មិន​អាច​បង្ខំ​​បាន​ទេ ប្រសិន​បើ​កូន​​គេ​ជ្រើស​រើស​ស្រឡាញ់​អ្នក​ណា​ហើយ ក្នុង​នាម​ជា​ម្ដាយ​ឪពុក​មាន​តែ​បំពេញ​ចិត្ត​កូន។ អ្វី​ដែល​សំខាន់​ឲ្យ​តែ​​កូន​ៗ​ចេះ​ស្រឡាញ់​គ្នា​ខិត​ខំ​ប្រឹង​ប្រែង​រក​ស៊ី​ជម្នះ​រាល់​ពាក្យ​និន្ទា​​ពី​មនុស្ស​ជុំវិញ​ខ្លួន​ទៅ​គឺ​​បាន​ហើយ។ ម្យ៉ាង​ទៀត​ក្រុម​គ្រួសារ​អ្នក​ស្រី ក៏​មិន​បាន​ប្រកាន់​​រើស​អើង​កូន​ប្រសា​ជា​អ្នក​សិល្បៈ​ដែរ។

ផាន់ ម៉ូនីកា និង អេនជី ជាមួយម្ដាយក្មេក

“និយាយ​ទៅ​កូន​ប្រសា​ខ្ញុំ​ទាំង​ពីរ​ ផាន់ ម៉ូនីកា និង អេនជី គឺ​ល្អ​ដូច​គ្នា​ទោះ​បី​ជា​កូន​ទាំង​ពីរ​​ជា​អ្នក​សិល្បៈ តែ​​ស្រឡាញ់​ និង​គោរព​ខ្ញុំ​ និង​ស្វាមី​​ណាស់។ ពិសេស​គឺ​ខិត​ខំ​ប្រឹង​ប្រែង​រក​ស៊ី​​តាម​គន្លង​ធម៌​ណាស់។ អ៊ី​សុំ​បញ្ជាក់​ត្រង់​នេះ​បន្តិច​ចំពោះ​ អ៊ី​មិន​ប្រកាន់​កូន​ប្រសា​អ្នក​សិល្បៈ ចិន ឬ ខ្មែរ​នោះ​ទេ ឲ្យ​តែ​កូន​ៗ​ស្រឡាញ់​គ្នា​គឺ​អ៊ី​រៀប​ចំ​មង្គល​ការ​ឲ្យ​ហើយ"។ ម្ដាយ​ក្មេក ផាន់ ម៉ូនីកា បន្ថែម៕​

ផាន់ ម៉ូនីកា និងស្វាមី
អេនជី និងស្វាមី

​​​​

អត្ថបទ៖ ឆុង ស៊ីណាន