ប្រាក់ មុន្នីឧត្ដម ចូលទីលានហ្វឹកហាត់វិញថ្ងៃនេះក្រោយធូរស្រាលពីររបួស
- 2018-09-19 08:03:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាក់ មុន្នីឧត្ដម ចូលទីលានហ្វឹកហាត់វិញថ្ងៃនេះក្រោយធូរស្រាលពីររបួស
ចន្លោះមិនឃើញ
ខ្សែបម្រើជម្រើសជាតិកម្ពុជា នឹងវិលចូលទីលានហ្វឹកហាត់វិញថ្ងៃនេះ ជាមួយក្រុមព្រះខ័នរាជស្វាយរៀង ដើម្បីធ្វើតេស្តសមត្ថភាពរបស់ខ្លួនមានការឈឺចាប់ឬអត់នៅត្រង់មុខរបួសដែលបានកើតឡើងកាលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជា កាលប្រកួតមិត្តភាពទល់ ម៉ាឡេស៊ី ដែលកម្ពុជាចាញ់ ៣-១ ពេលកន្លងទៅ។
ខ្សែបម្រើប្រយុទ្ធរបស់ជម្រើសជាតិកម្ពុជារូបនេះ មិនបានបង្ហាញខ្លួនឲ្យជម្រើសជាតិកម្ពុជា ពេលលេងជាមួយម៉ាឡេស៊ី ដោយសាររបួសកើតឡើងពេលហ្វឹកហាត់។ ប៉ុន្តែយ៉ាងណាពេលនេះរូបបានចូលទីលានហ្វឹកហាត់វិញហើយ ដោយបានបញ្ជាក់ថា គឺធ្វើតេស្តតិចៗ សិន ដើម្បីឲ្យច្បាស់មុខរបួសមានការឈឺចាប់ឬអត់។
ប្រាក់ មុន្នីឧត្ដម ជាខ្សែបម្រើឆ្នើមមួយរូបរបស់កម្ពុជា ដែលសឹងតែបានលេងជម្រើស១១នាក់ដំបូងទៅហើយ កាលលេងជាមួយម៉ាឡេស៊ី ប៉ុន្តែដោយសាររបួសនេះបានធ្វើឲ្យគេអាក់ខានមិនបានជួយជម្រើសជាតិ ព្រោះលោក Honda ដែលជាអ្នកចាត់ការកម្ពុជាខ្លាចមានបញ្ហាខ្លាំងដល់កីឡាករ៕