អនុប្រធានក្រុមឧទ្ទាម ISIS ទទួលទោសប្រហារជីវិតដោយព្យួរកនៅអ៊ីរ៉ាក់
- 2018-09-20 06:20:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អនុប្រធានក្រុមឧទ្ទាម ISIS ទទួលទោសប្រហារជីវិតដោយព្យួរកនៅអ៊ីរ៉ាក់
ចន្លោះមិនឃើញ
អនុប្រធានក្រុមឧទ្ទាម ISIS ត្រូវបានកាត់ទោសប្រហារជីវិតដោយព្យួរកក្រោមការចោទប្រកាន់ពីបទភេរវកម្មក្នុងប្រទេសអ៊ីរ៉ាក់។
លោក Ismail Alwan Salman al-Ithawi ដែលជាសមាជិកជាន់ខ្ពស់នៃក្រុម ISIS ត្រូវបានចាប់ខ្លួនកាលពីដើម្បីឆ្នាំនេះក្នុងប្រទេសតួកគី ក្រោយគេចខ្លួនពីទីតាំងនៅស៊ីរីដែលបានដួលរលំ។ មេដឹកនាំវ័យ ៥៥ឆ្នាំរូបនេះ ត្រូវបានតាមដានឃើញនៅខេត្ត Skarya ប្រទេសទួកគី មុនពេលចាប់ខ្លួនបាន និងបញ្ជូនមកកាន់អ៊ីរ៉ាក់វិញក្រោមកិច្ចសហប្រតិបត្តិការពីទួកគី, អ៊ីរ៉ាក់ និងអាមេរិក។
គួរឲ្យដឹងថា មេដឹកនាំរូបនេះ មានតួនាទីខ្ពស់ក្នុងក្រុម ISIS ដោយទទួលខុសត្រូវផ្នែកសាសនា និងមូលនិធិសម្រាប់បញ្ជូនទៅឲ្យសមាជិករបស់ខ្លួននៅក្នុងប្រទេសផ្សេងៗគ្នា៕
ចុចអាន ៖
ចាប់ខ្លួនបុរសអ៊ីរ៉ាក់ ៧នាក់ ក្រោយលួចឆ្លងដែនដោយវិធីសាស្ត្រនឹកស្មានមិនដល់មួយ
ទីបំផុត! ចាប់បានមេដឹកនាំ ISIS ក្រោយដុតបុរសម្នាក់ទាំងរស់ (មានវីដេអូ)