ទីបំផុត! ចាប់​បានមេដឹកនាំ ISIS ក្រោយដុតបុរសម្នាក់ទាំងរស់ (មានវីដេអូ)

  • 2018-05-16 02:50:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេ​ដឹក​នាំ ISIS មួយ​រូប​ដែល​ស្ថិត​ពី​ក្រោយ​ការ​ដុត​សម្លាប់​បុរស​ម្នាក់​ក្នុង​ទ្រុង​យ៉ាង​សាហាវ​ព្រៃផ្សៃ​នោះ ត្រូវ​បាន​ចាប់​ខ្លួន​ហើយ​កាល​ពី​សប្ដាហ៍​មុន​ក្នុង​ប្រទេស អ៊ីរ៉ាក់។

បុរស​ព្រៃផ្សៃ​រូប​នេះ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា Saddam al-Jamal គឺ​ជា​មេ​ដឹក​នាំ​ជាន់​ខ្ពស់​មួយ​រូប​របស់​ក្រុម ISIS ហើយ​ស្ថិត​ពី​ក្រោយ​ការ​សម្លាប់​មនុស្ស​រាប់​សិប​នាក់។ លើស​ពី​នេះ​ទៀត រូប​គេ​ក៏​មាន​ឈ្មោះ​ល្បី​ល្បាញ​ជា​មេ​ដឹក​នាំ ISIS ដែល​មាន​ចូលចិត្ត​កាត់​ក្បាល​អ្នក​ទោស​ដោយ​ខ្លួន​ឯង​ទៀត​ផង។

យោង​តាម​មន្ត្រី​ប៉ូលិស​ឲ្យ​ដឹង​ថា បុរស​រូប​នេះ​គឺ​ជា​អ្នក​ស្ថិត​នៅ​ពី​ក្រោយ​ការ​ដុត​សម្លាប់​អាកាសយានិក​ជនជាតិ ហ្ស៊កដានី ម្នាក់​កាល​ពី​ឆ្នាំ ២០១៥។ វីដេអូ​ដ៏​សាហាវ​ព្រៃផ្សៃ​ពី​សកម្មភាព​ដុត​សម្លាប់​មនុស្ស​ទាំង​រស់​របស់​ក្រុម ISIS បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើលយ៉ាងខ្លាំង និង​បាន​ថ្កោល​ទោស​ចំពោះ​សកម្មភាព​យង់ឃ្នង​ដូចនេះ។

គួរ​បញ្ជាក់​ថា ក្រោយ​ពេល​ចាប់​ខ្លួន លោក Al-Jamal ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ច្រើន​ករណី​ពី​បទ​ប្រព្រឹត្ត​អំពើ​សាហាវ​ឃោរឃៅ ដែល​រួម​ទាំង​ការ​សម្លាប់​មនុស្ស​ជាង ៤០០ នាក់​នៅ​ខេត្ត Deir Ezzor ប្រទេស ស៊ីរី​កាល​ពី​ឆ្នាំ ២០១៤ ផងដែរ៕

សូមទស្សនាវីដេអូដុតសម្លាប់មនុស្សទាំងរស់​ដូចខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ Metro   ប្រែសម្រួល ៖ រ័ត្ន