រកឃើញសិលាចារឹកជិត ៣ពាន់ឆ្នាំមុន ក្រោយពួក ISIS បំផ្ទុះផ្នូរហោរាអ៊ីស្រាអែល
- 2018-02-26 03:08:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញសិលាចារឹកជិត ៣ពាន់ឆ្នាំមុន ក្រោយពួក ISIS បំផ្ទុះផ្នូរហោរាអ៊ីស្រាអែល
ចន្លោះមិនឃើញ
ការបំផ្លិចបំផ្លាញរបស់ក្រុម ISIS បានបើកបង្ហាញពីរាជវាំង និងសិលាចារឹកជាច្រើនរៀបរាប់អំពីជីវិតនៃស្ដេចចក្រភព Assyria។
ផ្ទាំងដីឥដ្ឋចំនួន ៧ ត្រូវបានរកឃើញនៅក្រោមតំបន់ផ្នូរភាគខាងជើងទីក្រុង Mosul ដែលរៀបរាប់អំពីការគ្រប់គ្រងរបស់ស្ដេច Assyrian មួយអង្គព្រះនាម Esarhaddon។ សិលាចារឹកទាំងនេះ រៀបរាប់ថាព្រះអង្គ Esarhaddon គឺជាស្ដេចនៃពិភពលោក ហើយអះអាងថាព្រះអង្គ បានកសាងឡើងវិញនូវទីក្រុងបុរាណ Babylon និង Esagil ក្នុងអំឡុងរជ្ជកាលរបស់ទ្រង់។ លើសពីនេះទៀត វាក៏រៀបរាប់ពីប្រវត្តិគ្រួសាររបស់ស្ដេចអង្គនេះ និងផ្ដល់ឱ្យអ្នកវិទ្យាសាស្ត្រនូវការយល់ដឹងថ្មីៗអំពីសែស្រឡាយរបស់រាជវង្ស Assyria ផងដែរ។
តើអ្វីទៅជាចក្រភព Assyria? ចក្រភព Assyria អរិយធម៌ដំបូងគេបង្អស់មួយនៅក្នុងប្រវត្តិសាស្ត្រដែលមានអាយុកាលចាប់ពី ២ ៥០០ ឆ្នាំមុនគ.ស រហូតដល់ជាង ៦០០ ឆ្នាំមុនគ.ស។
យោងតាមរបាយការណ៍របស់ Live Scienceឲ្យដឹងថា សិលាចារឹកមួយបានសរសេរថា "រាជវាំងរបស់ស្ដេច Esarhaddon, សេ្ដចខ្លាំងពូកែ, ស្ដេចនៃពិភពលោក, ស្ដេចនៃ Assyria, អភិបាលនៃទីក្រុង Babylon, ស្តេចនៃទីក្រុង Sumer និង Akkad, ស្ដេចនៃអេស៊្សីបខាងក្រោម និងស្ដេចនៃអេស្ស៊ីបខាងលើ។"
គួរឲ្យដឹងថា តំបន់ផ្នូរនេះត្រូវបានក្រុមឧទ្ទាម ISIS ក្នុងអំឡុងពេលកាន់កាប់ទីក្រុង Mosul ចាប់តាំងពីខែ មិថុនា ឆ្នាំ ២០១៤ រហូតដល់ខែមករា ឆ្នាំ ២០១៧ ដែលត្រូវរំដោះដោយកងកម្លាំង អ៊ីរ៉ាក់។
ចុចអាន ៖
ប្រើជំនាញក្នុងហេ្គមបាញ់គ្នា ប្រយុទ្ធជាមួយក្រុម ISIS រហូតទទួលលទ្ធផលអស្ចារ្យ
ខំកុម្ម៉ង់រ៉ូបរៀបការថ្លៃជាង ៥០០ ដុល្លារ តែពេលយកមកដល់ ក្អួតឈាមលែងចេញ