ខំកុម្ម៉ង់រ៉ូបរៀបការថ្លៃជាង ៥០០ ដុល្លារ តែពេលយកមកដល់ ក្អួតឈាមលែងចេញ
- 2018-02-23 07:34:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខំកុម្ម៉ង់រ៉ូបរៀបការថ្លៃជាង ៥០០ ដុល្លារ តែពេលយកមកដល់ ក្អួតឈាមលែងចេញ
ចន្លោះមិនឃើញ
ការជ្រើសរើសរ៉ូបរៀបការឲ្យបានត្រឹមត្រូវ គឺជារឿងសំខាន់ខ្លាំងណាស់សម្រាប់កូនក្រមុំ ដើម្បីទទួលបានភាពស្រស់ស្អាតក្នុងថ្ងៃពិសេសរបស់ខ្លួន។
ប៉ុន្តែ សម្រាប់កូនក្រមុំរូបនេះវិញ មានការអាក់អន់ស្រពន់ចិត្តជាខ្លាំងចំពោះរ៉ូបរៀបការរបស់ខ្លួន រហូតមិនចង់ទៅអាពាហ៍ពិពាហ៍របស់ខ្លួនទៀតផង។
រយៈពេល២- ៣ ខែមុនពិធីមង្គលការរបស់ខ្លួននៅថ្ងៃទី ១៤ កុម្ភៈ កូនក្រមុំឈ្មោះ Mhayo Arguelles បានជួលអ្នករចនាម៉ូតម្នាក់ឲ្យរៀបចំរ៉ូបក្នុងតម្លៃជាង ៥០០ដុល្លារ។ លើសពីនេះទៀត អ្នករចនាម៉ូតរូបនេះ អះអាងថាលោកនឹងប្រើប្រាស់សម្ភារៈថ្លៃៗសម្រាប់ផលិតរ៉ូប ដើម្បីធ្វើឲ្យកូនក្រមុំកាន់តែទុកចិត្ត។ ប៉ុន្តែ រឿងដែលនឹកស្មានមិនដល់ គឺបុរសខាងលើបានយករ៉ូបដ៏អាក្រក់បំផុតមកឲ្យកូនក្រមុំមុនថ្ងៃរៀបការមួយថ្ងៃ នៅម៉ោង ១រសៀល។
កូនក្រមុំនិយាយថា "ស្អីគេ! ហ្នឹងជារ៉ូបរៀបការ? ខ្ញុំបានគិតម្ដងទៀត វាពិតជាអាក្រក់មើលខ្លាំងណាស់ ហើយអ្នកផ្សេងក៏គិតដូចនេះដែរ។"
ទោះជាយ៉ាងណាក៏ដោយ កូនក្រមុំបានសុំឲ្យអ្នកកំដរទៅរករ៉ូបថ្មីមុនពិធីចាប់ផ្ដើម។ នៅទីបំផុត ពួកគេអាចរកបានរ៉ូបថ្មីស្រស់ស្អាតជាងនេះ ហើយក្នុងតម្លៃថោកជាងឆ្ងាយទៀតផង។ ជាចុងក្រោយ កូនក្រមុំ Arguelles បានចែករំលែកបទពិសោធន៍របស់ខ្លួនទៅក្នុង Facebook ក្នុងគោលបំណងដាស់តឿនអ្នកដទៃឲ្យប្រុងប្រយ័ត្នមុនជ្រើសរើសអ្នករចនាម៉ូត ជៀសវាងខាតបង់ប្រាក់ទទេៗ៕
ចុចអាន ៖
ប្រើជំនាញក្នុងហេ្គមបាញ់គ្នា ប្រយុទ្ធជាមួយក្រុម ISIS រហូតទទួលលទ្ធផលអស្ចារ្យ
បុរសថៃកំពូលសំណាង មានប្រពន្ធ ២ ស្អាតដូចតារា ចេញមុខប្រាប់ពីអាថ៌កំបាំង
កសិករតាំងរូបតារាអាសអាភាសក្នុងចំការ ក្រោយដឹងហេតុផល ហួសចិត្តគ្រប់គ្នា (មានវីដេអូ)