កសិករតាំងរូបតារាអាសអាភាសក្នុងចំការ ក្រោយដឹងហេតុផល ហួសចិត្តគ្រប់គ្នា (មានវីដេអូ)

  • 2018-02-22 04:44:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កសិករ​ជន​ជាតិ​ឥណ្ឌា​ម្នាក់​ បាន​ដាក់​តាំង​រូប​តារា​ស្រី​អាសអាភាស​ដ៏​ធំ​នៅ​ក្នុង​វាល​ស្រែ ដើម្បី​ការពារ​ដំណាំ​របស់​ខ្លួន​ពី​ការ​លួច។

លោក Chenchu Reddy បាន​ដាំ​ដំណាំ​លើ​ដី​ទំហំ ១០​ហិចតា ក្នុង​ទីក្រុង​ Andhra Pradesh ប្រទេស ឥណ្ឌា។ បុរស​វ័យ ៤៥​ឆ្នាំ រូប​នេះ​និយាយ​ថា ដំណាំ​របស់​ខ្លួន​បាន​ទាក់​ទាញ​ភ្នែក​អ្នក​ភូមិ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​យ៉ាង​ខ្លាំង។ ហេតុ​ដូច​នេះ​ហើយ បាន​ជា​ដំណាំ​របស់​លោក​តែង​តែ​ត្រូវ​បាន​គេ​លួច។

កសិករ​ខាង​លើ​បន្ថែម​ថា "ដើម្បី​ការ​ពារ​ពី​ភ្នែក​បិសាច​ទាំង​អស់​នោះ ខ្ញុំ​បាន​ដាក់​តាំង​រូប​តារា​អាស​អាភាស Sunny Leone កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។ ល្បិច​នេះ​មាន​ប្រសិទ្ធ​ភាព​ណាស់ ហើយ​ឥឡូវ​នេះ​គ្មាន​នរណា​ម្នាក់​សម្លឹង​មើល​ដំណាំ​របស់​ខ្ញុំ​ទៀត​ទេ៕"

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ចុចអាន ៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម