ប្រើជំនាញក្នុងហេ្គមបាញ់គ្នា ប្រយុទ្ធជាមួយក្រុម ISIS រហូតទទួលលទ្ធផលអស្ចារ្យ

  • 2018-02-23 02:07:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​អាមេរិក​វ័យ ២៤ ឆ្នាំ​ម្នាក់​ ដែល​បាន​ប្រយុទ្ធ​ជាមួយ​ក្រុម ISIS ក្នុង​ប្រទេស​ស៊ីរី​ អះ​អាង​ថា​ខ្លួន​បាន​ប្រើ​ជំនាញ​ពី​ក្នុង​ហ្គេម​បាញ់​គ្នា Call of Duty។

លោក John Duttenhofer បាន​​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស ស៊ីរី​កាល​ពី​ខែ​មេសា ដើម្បី​ចូលរួម​ជាមួយ​ក្រុម​ការពារ​ប្រជាជន Kudish ក្នុង​ការ​រំដោះ​ក្រុង Raqqa ពី​ពួក​ឧទ្ទាម ISIS។ អតីត​បុគ្គលិក​បំរើ​សេវា​អតិថិជន​ខាង​លើ​និយាយ​ថា ការ​លេង​ហេ្គម​រយៈ​ពេល ១៣ ម៉ោង​ក្នុង​មួយ​ថ្ងៃ ធ្វើ​ឲ្យ​លោក​យល់​ច្បាស់​ពី​អាវុធ និង​រៀន​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ជំនាញ​ប្រយុទ្ធ មុន​ពេល​ចាក​ចេញ​ទៅ​ប្រទេស ស៊ីរី។ បុរស​ដ៏​អង់​អាច​ក្លាហាន​រូប​នេះ បាន​តស៊ូ​ប្រយុទ្ធ​ជាមួយ​ក្រុម ISIS អស់​រយៈ​ពេល ៦​ខែ រហូត​ទាល់​តែ​រំដោះ​ទីក្រុង​បាន​កាល​ពី​ខែ​តុលា។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ រយៈ​ពេល ៤​ខែ​ក្រោយ​មក លោក​បាន​ត្រលប់​ទៅ​កាន់​សហរដ្ឋអាមេរិក​វិញ​ជាមួយ​ភាព​ក្រៀម​ក្រំ​យ៉ាង​ខ្លាំង ដោយ​សារ​តែ​មិត្តភ័ក្ដិ​ឈ្មោះ Jac Holmes ត្រូវ​បាន​សម្លាប់​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​កាល​ពី​ខែ​តុលា៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី