អតីត​សមាជិក​ក្រុម U-KISS តារា​ចម្រៀង Dongho ចុះ​លិខិត​លែង​លះ​ប្រពន្ធលោក?

  • 2018-09-20 05:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ប្រភព​ជិតស្និទ្ធ​បាន​រាយការណ៍​នៅ​ថ្ងៃ​ទី ២០ នេះ​ថា អតីត​សមាជិក​ក្រុម U-KISS តារា​ចម្រៀង Dongho បាន​ចុះ​លិខិត​លែង​លះ​គ្នា​ជាមួយ​ភរិយា​របស់​លោក។

តាម​សារព័ត៌មាន​មួយ​បាន​បញ្ជាក់​ថា អតីត​តារា​ចម្រៀង Dongho បច្ចុប្បន្ន​កំពុង​រស់​នៅ​ផ្សេង​គ្នា​ពី​ប្រពន្ធ និង​កូន​របស់​លោក។ គូ​ស្នេហ៍​មួយ​គូ​នេះ កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​ចុះ​លិខិត​លែង​លះ​គ្នា និង​កំពុង​រង់ចាំ​ដំណើរ​ការ​តាម​ផ្លូវ​ច្បាប់ ដើម្បី​សម្រេច​ថា​នរណា​ជា​អ្នក​មាន​សិទ្ធិ​បី​បាច់​ចិញ្ចឹម​កូន​ប្រុស​របស់​ពួកគេ។

កាល​ពី​មុន​ៗ​នេះ​ដែរ មហាជន​​មាន​ការ​សង្ស័យ​ថា Dongho និង​ប្រពន្ធ​របស់​លោក កំពុង​ឈាន​ដល់​ដំណាក់​កាល​លែង​លះ​គ្នា ក្រោយ​ប្រពន្ធ​របស់​អតីត​តារា​ចម្រៀង​រូប​នេះ​បាន​លុប​រូប​ទាំង​អស់​របស់​លោក​ចេញ​ពី​គណនី Instagram របស់​នាង។

គួរ​រម្លឹក​ដែរ​ថា អតីត​សមាជិក​ក្រុម​ U-KISS រូប​នេះ​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ភរិយា​របស់​លោក​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៥ មុន​ទទួល​បាន​កូន​ប្រុស​ម្នាក់​ជា​ចំណង​ដៃ​ក្នុង​ខែ​ឧសភា ក្នុង​ឆ្នាំ​ដដែល៕ ​​

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា