ប្រមូលផ្ដុំអាហារូបករណ៍លំដាប់ៗទាំង៥ប្រទេស ដល់សិស្សនិស្សិតខ្មែរសិក្សាមិនអស់លុយ

  • 2018-09-26 03:44:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្ងៃនេះ Sabay សូមចែករំលែកដំណឹង​អាហារូបករណ៍​អន្តរជាតិល្បីៗនៅបណ្ដាប្រទេសអភិវឌ្ឍនានា ជុំវិញពិភពលោក ដែលសិស្សនិស្សិត​ មាន​គម្រោង​បន្តការសិក្សានៅក្រៅប្រទេស​គួរចាប់ឱកាសមួយនេះឲ្យសោះ។

សូមអានលម្អិតដូចខាងក្រោម៖

១. អាហារូបករណ៍សិក្សានៅប្រទេសជប៉ុន

អាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT សម្រាប់ថ្នាក់អនុបណ្ឌិតរយៈពេល ២ ឆ្នាំ និងបណ្ឌិតរយៈពេល ៣ ឆ្នាំ នៅសកលវិទ្យាល័យ Kyushu តាមការឧទ្ទេសនាមពីសកលវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា ២០១៩។ សេចក្តីណែនាំ សូមចុចនៅទីនេះ និងអានលម្អិតពីសាកលវិទ្យាល័យ សូមចុចទីនេះ ។

២. អាហារូបករណ៍សិក្សានៅប្រទេសកូរ៉េ

អាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េខាងត្បូង Korean Government Scholarship Program (KGSP) សម្រាប់ឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រ) និងក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត)។ ថ្នាក់បរិញ្ញាបត្រចាប់បើកពីខែ ២៥ កញ្ញា ដល់ ១៦ តុលា ២០១៨ ចំណែកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់បើកពីខែកុម្ភះ​ជារៀងរាល់ឆ្នាំ។ សេចក្តីណែនាំ សូមចុចនៅទីនេះ។

៣. អាហារូបករណ៍សិក្សានៅប្រទេសហូឡង់

អាហារូបករណ៍ថ្នាក់អនុបណ្ឌិតសិក្សានៅប្រទេសហូឡង់ ផ្ដល់ប្រាក់ឧបត្ថម្ភ​ពី ៣០០០អឺរូ ទៅ ២៥ ០០០អឺរូ ចាប់បើកទទួលពាក្យពីថ្ងៃទី០១ តុលា ឆ្នាំ ២០១៨ ដល់ ០១ កុម្ភៈ ឆ្នាំ២០១៩ ។ សេចក្តីណែនាំ សូមចុចនៅទីនេះ ។

៤. អាហារូបករណ៍សិក្សានៅចងក្រភពអង់គ្លេស

អាហារូបករណ៍ Chevening ផ្តល់ដោយ​រដ្ឋាភិបាល​អង់គ្លេសសម្រាប់តែថ្នាក់អនុបណ្ឌិត​ទេ នៅចក្រភពអង់គ្លេស។ អាហារូបករណ៍នេះផ្តល់ជូនថ្លៃធ្វើដំណើរទៅមក ថ្លៃសាលា ប្រាក់ខែ ថ្លៃវីសា ថ្លៃទៅដល់ និងត្រលប់មកប្រទេសកំណើត និងប្រាក់ជំនួយធ្វើដំណើរទៅចូលរួមកម្មវិធីនៅអង់គ្លេស។ សេចក្តីណែនាំ សូមចុចនៅទីនេះ ។

៥. អាហារូបករណ៍សិក្សានៅប្រទេសអាល្លឺម៉ង់

អាហារូបករណ៍ DAAD របស់រដ្ឋាភិបាលប្រទេសអាល្លឺម៉ង់ សម្រាប់ថ្នាក់ក្រោយឧត្តមសិក្សា​ (ថ្នាក់អនុបណ្ឌិត និងបណ្ឌិត) សិក្សានៅប្រទេសអាឡឺម៉ង់ សម្រាប់និស្សិតមកពីប្រទេសកំពុងអភិវឌ្ឍន៏ រាប់បញ្ចូលទាំងកម្ពុជា។ DAAD ផ្តល់ជូនថ្លៃធ្វើដំណើរ ថ្លៃធានារ៉ាប់រង និងប្រាក់ខែ ៧៥០ អឺរ៉ូសម្រាប់ថា្នក់អនុបណ្ឌិត និង ១០០០ អឺរ៉ូសម្រាប់ថា្នក់បណ្ឌិត។ ដាក់ពាក្យតាមប្រៃសណីយ៍ ឬតាម Internet ។ សេចក្តីណែនាំ សូមចុចនៅទីនេះ ។

គួរបន្ថែមថា សិស្សនិស្សិតអាចតាមដានដំណឹងអាហារូបករណ៍បន្តបន្ទាប់ តាមរយៈ គេហទំព័រក្រសួងអបរំ យុវជន និងកីឡា ។

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី