ប្រើស្ទីលថ្មីប្រមូលលុយអ្នកជិះឡានក្រុង ឃើញហើយទប់សំណើចមិនជាប់ (មានវីដេអូ)

  • 2018-09-26 08:57:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អាទិត្យ​ទី ២១​ខែ​កញ្ញា​សប្ដាហ៍​មុន វីដេអូ​មួយ​បាន​ផ្ទុះ​ពេញ​បណ្ដាញ​សង្គម​ហ្វីលីពីន​ក្រោយ​បុរស​ម្នាក់​ប្រើ​ស្ទីល​សំយុង​ខ្លួន​ដើម្បី​ប្រមូល​លុយ​អ្នក​ជិះ​ឡាន​ក្រុង។

ក្នុង​វីដេអូ​នេះ គេ​ឃើញ​បុរស​ម្នាក់​ដែល​ជា​បុគ្គលិក​​ឡាន​ក្រុង បាន​សំយុង​ខ្លួន​ពី​លើ​គ្រោង​ដែក​កាន់​ក្នុង​ឡាន​ដើម្បី​ប្រមូល​លុយ​អ្នក​ធ្វើ​ដំណើរ។ យោង​តាម​ម្ចាស់​វីដេអូ​ដែល​បាន​បង្ហោះ​ទៅ​ក្នុង Facebook គឺ​លោក Daniel Mark Natividad សរសេរ​ថា បុរស​ខាង​លើ​បាន​ចំណាយ​ពេល​សរុប ១៥​នាទី​ដើម្បី​ប្រមូល​លុយ​ដោយ​សារ​តែ​មាន​ភ្ញៀវ​ពេញ​ពេក ទើប​លោក​សម្រេច​ចិត្ត​ឡើង​ទៅ​លើ​គ្រោង​ដែក​ហើយ​ប្រមូល​លុយ​បាន​លឿង​ជាង​មុន ដោយ​មិន​គិត​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។

ទោះ​យ៉ាង​ណា​ក៏​ដោយ វីដេអូ​នេះ​បាន​ទទួល​ភាព​ល្បី​ល្បាញ​ខ្លាំង​ក្នុង​បណ្ដាញ​សង្គម Facebook ហ្វីលីពីន​ដោយ​អ្នក​ខ្លះ​សម្ដែង​ការ​ហួស​ចិត្ត​យ៉ាង​ខ្លាំង​ព្រោះ​មិនធ្លាប់​ឃើញ​ទង្វើ​បែប​នេះ​ពី​មុន​មក ខណៈ​អ្នក​ខ្លះ​ទៀត​បែរ​ជា​អស់​សំណើច​ទៅ​វិញ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Coconut   ប្រែសម្រួល ៖ រ័ត្ន