ផាន់ ម៉ូនីកា ត្រូវម្ដាយក្មេកទម្លាយរឿងខ្ទេច ក្រោយរៀបការចូលគ្រួសារ និងមានងារជំទាវ

  • 2018-09-26 09:04:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​ចម្រៀង​ ផាន់ ម៉ូនីកា ត្រូវ​បាន​ម្ដាយ​ក្មេក​ទម្លាយ​រឿង​រ៉ាវ​មួយ​ចំនួន​ខ្ទេច​គ្មាន​សល់​ ក្រោយ​ពី​នាង រៀប​ការ​ចូល​គ្រួសារ​ខ្លួន​ និង​ពេល​មាន​ងារ​ជា​ជំទាវ។

ផាន់ ម៉ូនីកា និងម្ដាយក្មេក

​អ្នក​ស្រី​ នូ សុគន្ធា ត្រូវ​ជា​ម្ដាយ​ក្មេក​តារា​ចម្រៀង​ខាង​លើ​បាន​រៀបរាប់​ថា អ្នក​ស្រី​ស្រឡាញ់​អាណិត​​ និង​ចាត់​ទុក​ ផាន់ ម៉ូនីកា ដូច​ជា​កូន​ស្រី​បង្កើត​ ដោយ​សារ​តែ​នាង គឺ​ជា​ក្មេង​​ស្រី​ម្នាក់​កំព្រា​ឪពុក​ម្ដាយ​។ ដូច្នេះ​ក្នុង​នាម​ខ្លួន​ជា​ម៉ាក់​ក្មេក​ត្រូវ​ផ្ដល់​ក្ដី​ស្រឡាញ់​ និង​ភាព​កក់ក្ដៅ​​ចំពោះ​អតីត​តារា​ច្រៀង​ សាន់ដេ រូប​នេះ​ឲ្យ​ដូច​ម្ដាយ​បង្កើត។

បន្ថែម​ពី​នេះ​អ្នក​​ស្រី​ថា ផាន់ ម៉ូនីកា ក៏​គោរព​ស្រឡាញ់​​ខ្លួន​ និង​ស្វាមី​​មិន​ខុស​ពី​​ឪពុក​ម្ដាយ​បង្កើត​ដែរ​គឺ​នាង តែង​តែ​បារម្ភ​​សួរ​សុខ​ទុក្ខ​គ្រប់​​ពេល​​អ្នក​ស្រី​ និង​ស្វាមី​មាន​ជំងឺ​ឈឺ​ស្កាត់​ម្ដងៗ មិន​ឲ្យ​ទាស់​ចិត្ត​អ្វី​ឡើយ។ ទោះបី​ជា​ពេល​នេះ​នាង ​មាន​ងារ​ជា​ជំទាវ​ក៏​ដោយ​​គ្រប់​យ៉ាង​នៅ​ដដែល​មិន​បាន​ប្រែប្រួល​ទេ។ចំណុច​ទាំង​អស់​នេះ​ហើយ​ទើប​អ្នក​ស្រី នូ សុគន្ធា ចាត់​ទុក​ថា​អតីត​ នាង​​គឺ​ជា​កូន​ប្រសា​ល្អ​ដោយ​គន្លងធម៌​។

ម្ដាយក្មេក ផាន់ ម៉ូនីកា

“និយាយ​ឲ្យ​ត្រង់​ទៅ​ខ្ញុំ​ស្រឡាញ់​កូន​ ផាន់ ម៉ូនីកា ដូច​កូន​បង្កើត​អ៊ីចឹង។ នៅ​ពេល​គាត់​រៀប​ការ​ចូល​គ្រួសារ​ខ្ញុំ​ភ្លាម​ពួក​យើង​បាន​ណែនាំ​​មុខ​ជំនួញ​ល្អ​ៗ​ដល់​គាត់​​ៗ​ ហើយ​គាត់​តាម​គ្រួសារ​ខ្ញុំ​ណាស់ ហើយ​គ្រប់​មុខ​ជំនួញ​ដែល​គ្រួសារ​ខ្ញុំ​ណែនាំ​ គាត់​​ធ្វើ​បាន​ជោគជ័យ​ល្អ​ណាស់"។ ម្ដាយ​ក្មេក​ ផាន់ ម៉ូនីកា ថ្លែងបញ្ជាក់។

ផាន់ ម៉ូនីកា និងស្វាមី

អត្ថបទ៖ ឆុង ស៊ីណាន