កុំឲ្យយកប្រើការមិនបាន! ចង់កែតម្រូវសញ្ញាបត្របាក់ឌុប ត្រូវភ្ជាប់ជាមួយឯកសារទាំងនេះ

  • 2018-09-27 04:05:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​ដ្ឋាន​កិច្ចការ​ប្រឡង​នៃ ក្រសួង​អប់​រំ​យុវជន និង​កីឡា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ដល់​អាណាព្យាបាល សិស្ស បេក្ខជន ដែល​បាន​ទទួល​វិញ្ញាបនបត្រ​បណ្ដោះ​អាសន្ន​មធ្យម​សិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២០ សីហា ២០១៨ ដែល​ខុស​ហើយ​សុំ​មក​កែ​តម្រូវ​ឡើង​វិញ សូម​ភ្ជាប់​មក​នូវ​ជាមួយ៖

១. សំបុត្រ​កំណើត (ច្បាប់​ដើម និង​ថត​ចម្លង)

២. វិញ្ញាបនបត្រ​មធ្យម​សិក្សា​បឋមភូមិ (ច្បាប់​ដើម និង​ថត​ចម្លង)

៣. វិញ្ញាបនបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (ច្បាប់​ដើម​ដែល​ខុស)

៤. ករណី​ខុស​រូប​ថត​ ត្រូវ​ភ្ជាប់​រូប​ថត និង​ប័ណ្ណ​សម្គាល់​ខ្លួន​សិស្ស ឆ្នាំ​សិក្សា​២០១៧-២០១៨

សូម​បញ្ជាក់​ថា​ការ​សុំ​កែ​តម្រូវ​វិញ្ញាបនបត្រ​បណ្ដោះ​អាសន្ន​នេះ ពុំ​មាន​តម្រូវ​ឲ្យ​បង់​ប្រាក់​ទេ៕

សូមមើលសេចក្ដីជូនដំណឹងខាងក្រោមនេះ៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី