ប៉ះ Atletico ថ្ងៃ​សៅរ៍​នេះ Real Madrid អាច​គ្មាន​វត្តមាន Marcelo

  • 2018-09-27 04:26:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marceloa បាន​បង្ខំ​ចិត្ត​​ដើរ​ចេញ​ពី​ទីលាន​ក្នុង​ការ​ប្រកួត Real Madrid ចាញ់ Sevilla ៣-០​កាល​ពី​យប់​មិញ​ ដោយ​សារ​មូលហេតុ​របួស។ វា​អាច​នឹង​ធ្វើ​ឲ្យ​គេ​ខកខាន​ប្រកួត Madrid Derby  ជាមួយ​ក្រុម Atletico Madrid នៅ​ថ្ងៃ​សៅរ៍​នេះ។

បន្ទាប់​ពី Real ប្ដូរ​កីឡាករ​អស់​៣​រូប Marceloត្រូវ​បាន​លោក Julen Lopetegui  ដក​ចេញ​ពី​ទីលាន​ក្នុង​នាទី​៧២ បន្សល់​ទុក​ឲ្យ​ក្រុម​សល់​គ្នា​តែ​១០​នាក់ ​តទល់​នឹង Sevilla ដែល​កំពុង​នាំ​មុខ​៣គ្រាប់។ យ៉ាងណា​ការ​ប្រកួត​បញ្ចប់​ទៅ​ Real Madrid ចាញ់​ទាំង​សោកស្ដាយ។

ក្រោយ​ចប់​ការ​ប្រកួត Julen Lopetegui ដែល​ជា​​អ្នក​ចាត់​ការ​របស់​ក្លឹប​ស្ដេច​ស​បាន​​ប្រាប់​ឲ្យ​ដឹង​ថា៖ “Marcelo ​ដូច​ជា​មាន​បញ្ហា​រហែក​សាច់​ដុំ ប៉ុន្តែ​ពួក​យើង​រង​ចាំ​​មើល​ការ​ពិនិត្យ​នៅ​ថ្ងៃ​ស្អែក​សិន”។ ខណៈ​កីឡាករ​ខ្លួន​ឯង​ផ្ទាល់​​ក៏​បាន​បញ្ជាក់​ថា គេ​មាន​បញ្ហា​សាច់​ដុំ​កំភួន​ជើង៕ ​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម