កាន់ជំនួញច្រើនមែនតែ អូនម៉ី មិនចូលចិត្តខោអាវថ្លៃៗ សូម្បីជជុះក៏ធ្លាប់ទិញ

  • 2018-09-27 08:17:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កញ្ញា អៀ ម៉េង​លិ ​ហៅ អូន​ម៉ី ជា​តារា​សម្ដែង​វ័យ​ក្មេង ​ដែល​ត្រូវ​គេ​ដឹង​ថា នាង​មាន​វ័យ​ក្មេង​នោះ​ទេ តែ​មាន​ជំនួញ​ក្នុង​ដៃ​ច្រើន។ លើស​ពី​នេះ​ ​កញ្ញា ​ថែម​​ទាំង​មាន​លទ្ធ​ភាព​ទិញ​រថយន្ត​ជិត​៥ម៉ឺន​ដុល្លារ និង​ចិញ្ចៀន​ពេជ្រ មក​ធ្វើ​កម្មសិទ្ធិ​​ថែម​ទៀត។ ទោះ​ជា​មើល​ទៅ អូន​ម៉ី ​រស់​ក្នុង​ជីវភាព​ហ៊ី​ហារ​យ៉ាង​ណា​ក្ដី ​តែ​បើ​មើល​លើ​តម្លៃ​សម្លៀក​បំពាក់​វិញ អូន​ម៉ី ប្រាប់​ថា នាង​ជា​មនុស្ស​សាមញ្ញ ​មិនសូវ​និយម​ផ្ដោត​ខ្លាំង​លើ​សម្លៀក​បំពាក់​ Brand ​ឡើយ។

​ជាក់​ស្ដែង​ក្នុង​ឱកាស​ពិធី​ខួប​កំណើត​របស់​តារា​ចម្រៀង អ៊ី​ណូ កាល​ពី​ថ្មី​ៗ​នេះ ​តារា​មាន​គូ​ស្នេហ៍​ជា​និស្សិត​រៀន​នៅ​ឥណ្ឌា បង្ហើប​ថា ​​​​​​ ​រ៉ូប​ ពណ៌​ស​ដែល​នាង​ស្លៀក​មក​កម្មវិធី​នេះ ​មាន​តម្លៃ​​ ជាង​២០​ដុល្លារ ស្បែក​ជើង​​ជាង​២០​ដុល្លារ និង​កាបូប​​​តម្លៃ​ជាង​៣០​ដុល្លារ ។ តួ​ឯក​ក្នុង​រឿង "​មរតក​បេះ​ដួង​" បន្ត​ថា ​មាន​ពេល​ខ្លះ​សូម្បី​ខោ​អាវ​ជជុះ ក៏​អូន​ម៉ី ​ធ្លាប់​ទិញ​យក​មក​ពាក់​ដែរ។

​"​ខ្ញុំ​មិន​ខ្លាច​គេ​រិះ​គន់​ទេ ​​មិន​មែន​​ទាល់​តែ​របស់​ថ្លៃ​​ ទើប​ខ្ញុំ​អាច​ពាក់​បាន​ទេ។ ​ពេល​ខ្លះ​អាវ​ជជុះ​ក៏​​ខ្ញុំ​ពាក់​ដែរ ឲ្យ​តែ​លើក​មក​ស្អាត ​ពាក់​មក​សម​ ​គឺ​ខ្ញុំ​ទិញ​ពាក់​ទាំង​អស់"។ ​​នេះ​បើ​តាម​ ស្រី​ស្អាត​អាយុ​២០​ឆ្នាំ បញ្ជាក់។

​អូន ម៉ី ​និយាយ​ថា ​ពេល​ខ្លះ ក៏​ចូល​ចិត្ត​របស់ Brand ​ដែរ ​តែ​គ្រាន់​ថា ​ចំណូល​ចិត្ត​ផ្ទាល់​តែ​ម្ដង​លើ​សម្លៀក​បំពាក់ថ្លៃៗ​ កញ្ញា មិន​សូវ​ចាប់​អារម្មណ៍​ច្រើន​នោះ​ឡើយ ព្រោះ​​កញ្ញា​យល់​ថា មិន​ចង់​ចំណាយ​លុយ​ច្រើន​លើ​របស់​ Brand Brand​ ។ ​សម្រាប់​អូន ម៉ី ​ចូល​ចិត្ត​សន្សំ​លុយ​ទិញ​របស់​មាន​តម្លៃ​ដូច​ជា ឡាន ​ផ្ទះ ​និង​បើក​រកស៊ី ច្រើន​ជាង៕

អត្ថបទ៖ លឹម សុនា