ចាំងគីម ព្រមទម្លាយអត្តសញ្ញាណពិតរបស់ប្ដី ក្រោយរៀបការ ៩ឆ្នាំ បង្កឲ្យគ្រប់គ្នាភ្ញាក់ព្រាត

  • 2018-09-28 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បញ្ចប់​ជីវិត​នៅ​លីវ​ ក្លាយ​ជា​ភរិយា​គេ​មក​ តារា​សម្ដែង​ Lee Young Ae ឬ​ចាំងគីម មិនដែល​បង្ហាញ​មហាជន​ពី​ជីវិត​គ្រួសារ​របស់​នាង​ឡើយ ទើប​តែ​ពេល​នេះ​អ្វី​ៗ​ត្រូវ​បាន​បង្ហាញហើយ។

កាល​ពី​ខែសីហា​ ឆ្នាំ ២០០៩​ តារា​សម្ដែង​ដែល​គ្រប់​គ្នា​ហៅ​ថា "ចាំងគីម” បាន​រៀបការ​ជាមួយ​សហគ្រិន​កូរ៉េ​កាត់អាមេរិក​ម្នាក់​មាន​ឈ្មោះ​ Jeong Ho Young នៅ​កោះ​ហាវ៉ៃ។

ទោះ​បី​គ្រប់គ្នា​ដឹង​ថា​ស្វាមី​ររបស់​នាង​គឺ​ជា​អ្នក​មាន​ ស្គាល់​ទាំង​ឈ្មោះ​ និង​ការងារ​ក៏ដោយ​ ប៉ុន្តែ​អ្នក​គាំទ្រ​នៅ​តែ​ចង់​ដឹង​បន្ថែម​ពី​អត្តសញ្ញាណរបស់​លោក។

ជាក់ស្ដែង​កាល​ពី​ថ្ងៃ​ទី​​២៥ ខែកញ្ញា​ ចាំងគីម ដែល​ជា​ភរិយា​បាន​បង្ហើប​ពី​ព័ត៌មាន​ខ្លះៗ​របស់​ស្វាមី​លោក​ Jeong Ho ហើយ។ លោក​គឺជា​ គឺជា​ប្រធាន​ក្រុមហ៊ុន​ Korea Elecom ដែល​ជា​ក្រុមហ៊ុន​ បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ២០០២ និង​ជា​សាខា​របស់​ក្រុមហ៊ុន​ LG។ ជាមួយ​គ្នា​នេះ​ ពត៌មាន​ទាក់ទង​នឹង​ស្វាមី​តារា​ស្រី​ល្បី​ឈ្មោះ​របស់​កូរ៉េ​រូបនេះ​ កំពូង​ទទួល​បាន​ការ​គាំទ្រ​មិនធម្មតា​នា​ពេល​បច្ចុប្បន្ន។

យ៉ាង​ណា​មិញ​ ក្រោយ​រៀបការ​ជិត​​១០​ឆ្នាំ ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​ ក៏​ទទួល​បាន​​កូន​ភ្លោះ ២​នាក់ ក្នុង​នោះ​ប្រុស​ម្នាក់​ ស្រី​ម្នាក់។ មក​ទល់​ឆ្នាំ ២០១៨​ ក្មេងៗទាំង​ ២​មាន​អាយុ ៧ឆ្នាំហើយ។ ជីវិត​គ្រួសារ​របស់​ Young Ae ពោរពេញ​ទៅ​ដោយ​សុភមង្គល​កាត់ថ្លៃ​មិន​បាន ជាហេតុ​គ្រប់​គ្នា​នាំគ្នា​កោតសរសើរ​នឹង​បុណ្យ​សំណាង​របស់​នាង​ដែល​រក​ឃើញ​សុភមង្គល​ប្រចាំ​ជីវិត​បែបនេះ ហើយ​នេះ​ក៏​ជា​ក្ដី​ប្រាថ្នា​របស់​នារី​គ្រប់​រូប​​ដែរ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី