ចាប់​ខ្លួន​ ១៧ នាក់​សង្ស័យ​ថា​​​ប្លន់​ហាង​ Apple អស់​ ១ លាន​ដុល្លារ​

  • 2018-09-28 03:10:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង​ Apple Store ក្នុង​រដ្ឋ​ California ត្រូវ​បាន​រងគ្រោះ​ពី​ការ​ប្លន់​ជា​ច្រើន​លើក​ច្រើន​សា​កាល​ពី​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ ពេល​នេះ​​សមត្ថកិច្ច​រដ្ឋ​ California បាន​​ចាប់​ខ្លួន​ជន​សង្ស័យ​ ១៧ នាក់​ ដែល​សង្ស័យ​ផ្សំ​គំនិត​គ្នា​លើ​ការ​ប្លន់​ហាង​ Apple។

ជន​សង្ស័យ​ទាំង​ ១៧ រូប​​រង​ការ​ចោទ​ប្រកាន់​ថា​​ប្លន់​ហាង​ Apple ​ក្នុង​​តំបន់​ចំនួន​ ១៩ ផ្សេងៗ​គ្នា​ នៅ​ទូទាំង​រដ្ឋ​ California។ សមត្ថកិច្ច​បាន​បក​ស្រាយ​ថា​ជន​ជាប់​ចោទ​ទាំង​នេះ​ បញ្ចេញ​សកម្មភាព​ដោយ​ចូល​ទៅ​ក្នុង​ហាង​ Apple ជា​ពួក មាន​ពាក់​អាវ​ក្រៅ​គ្រប​ក្បាល​ និង​លួច​យក​ផលិតផល​ដាក់​តាំង​បង្ហាញ​យ៉ាង​លឿន​បំផុត។

សមត្ថកិច្ច​បាន​ជឿជាក់​ថា​ករណី​ប្លន់​​ហាង​ Apple នៅ​រដ្ឋ​ California មាន​មនុស្ស​ចូល​រួម​លើស​ពី​ ១៧ នាក់​នេះ ហេតុ​នេះ​សមត្ថកិច្ច​កំពុង​បន្ត​ស្វែងរក​ជន​សង្ស័យ​ជា​បន្ត​ទៀត៕

ចុចអាន៖

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម