ទីបំផុត​ Kwan រកបានគូស្នេហ៍ថ្មី ជាកូន​អ្នកមាន និង​ត្រូវស្នងតំណែង​មរតកធំនេះទៀត

  • 2018-09-28 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បែក​គ្នា​ពី​ Golf Pichaya តារាសម្ដែង​ Kwan Usamanee ត្រូវ​បាន​អ្នក​គាំទ្រ​ផ្ដោត​ការ​ចាប់​អារម្មណ៍​កាន់​តែ​ច្រើន​ ពី​ជីវិត​ឯកជន​របស់​នាង។ ជាពិសេស​នៅ​ពេល​ថ្មីៗ​នេះ​គ្រប់​គ្នា​កាន់​តែ​ភ្ញាក់ផ្អើល​នឹង​វត្តមាន​បុរស​ម្នាក់ដែល​ស្និទ្ធស្នាល​ជាមួយ Kwan ហើយ​ថែម​ទាំង​ចង់​ដឹង​ថា​ តើ​ម្នាក់​នោះ​ជាអ្នកណា?

​រឿង​រ៉ាវ​ថ្មី​នេះ​បាន​កក្រើក​ពេញ​បណ្ដាញ​ផ្សព្វផ្សាយ​ ហើយ​ចុង​ក្រោយ​ទើប​ដឹង​ថា​ បុរស​ម្នាក់​ដែល​ Kwan ថត​ឱប​ស្និទ្ធស្នាល​ជាមួយ​នោះ​គឺ​ជា​ មិត្តប្រុស​ថ្មី​របស់​នាង ឈ្មោះ​ Sarusakti Bhanubandh (Patrick)។ អ្វី​ដែល​កាន់​តែ​ភ្ញាក់​ផ្អើល​នោះ​គឺ​ លោក​មក​ពី​គ្រួសារ​អភិជន​ និង​ជា​អ្នក​ស្នង​តំណែង​វ័យក្មេង​របស់​សណ្ឋាគារ​ល្បី​មួយ​នៅ​ប្រទេស​ថៃ​ Renaissance Bangkok Ratchaprasong Hotel។

ប្រវត្តិ​នៃ​ការ​សិក្សា​របស់​លោក​ ក៏​មិន​ធម្មតា​ដែរ​ គឺ​ Patrickបាន​សិក្សា​នៅ International School of Bangkok (ISB) មុន​ហោះ​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​ Penn State University នៅ​សហរដ្ឋអាមេរិក។ បច្ចុប្បន្ន​លោក​ ក៏​កំពុង​ហ្វឹកហាត់​ និង​ទទួល​ការ​អប់រំ​បន្ថែម​ក្នុងនាម​ជា​អ្នក​ស្នង​តំណែង​គ្រប់គ្រង​សណ្ឋាគារ​ Renaissance Bangkok Ratchaprasong Hotel៕

ប្រភព៖ Sanook   ប្រែ​សម្រួល៖ យី សុធារី