ចង់ស្រលាញ់អ្នកខេត្តទាំង៥នេះ មករៀនភាសាទាំងនេះសិន ប្រយ័ត្នម៉េមម៉ាមស្ដាប់អត់យល់
- 2018-09-28 09:38:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ស្រលាញ់អ្នកខេត្តទាំង៥នេះ មករៀនភាសាទាំងនេះសិន ប្រយ័ត្នម៉េមម៉ាមស្ដាប់អត់យល់
ចន្លោះមិនឃើញ
កម្ពុជាមានភាសាកំណើតខ្លួនច្បាស់លាស់ គឺភាសាខ្មែរ តែការនិយាយក៏អាចខុសគ្នាទៅតាមតំបន់ ឬទៅតាមទម្លាប់របស់ដូនតាខ្លួននៅតាមបណ្ដាខេត្តនីមួយៗ។ បើយើងធ្វើដំណើរទៅខេត្តមួយឮអ្នកស្រុកនិយាយពាក្យប្លែកៗ យើងប្រាកដជាគិតថា ចម្លែកសម្រាប់យើង តែពេលដែលអ្នកស្រុកផ្សេងមកលេងស្រុកយើងវិញ គេក៏មានអារម្មណ៍មិនខុសពីយើងដែរ។ មិនខុសអីពីប្រជាជននៅបណ្ដាខេត្តទាំងនេះ តែងប្រើពាក្យប្លែកៗមួយចំនួនជាប្រចាំ ប្រសិនបើមិនដឹងពីអត្ថន័យប្រាកដជាមិនយល់ឡើយ។
១. គ្រៀមភាសាអ្នកខេត្តកំពត
- កុន មានន័យថា ប្រញាប់
មិត មានន័យថា រត់ ឧទាហរណ៍ មិតឲ្យលឿន ស្មើនឹងរត់ឲ្យលឿន
ច្រែ មានន័យថា ស្រែ
ច្រូវ មានន័យថា ស្រូវ ឧទាហរណ៍ទៅច្រែច្រូតច្រូវ គឺសំដៅថា ទៅស្រែច្រូតស្រូវ
ង្ហាល់ មានន័យកង្ហារ
ខែអូង គឺជាព្រះច័ន្ទ
ម៉ូតូអូម គឺជាម៉ូតូឌុប ឧទាហរណ៍យើងនិយាយថា អេ!ពូម៉ូតូឌុប អ្នកកំពតនិយាយថា អេ! ពូម៉ូតូអូម
ចៃណា មានន័យថា ប៊ិះ ឬវិះ
គឺមិនគឺ មានន័យថា ពិត ឬមិនពិត
ខ្លាំ គឺជាចានដែក
ឆ្អាត មានន័យថា ស្អាត ឧទាហរណ៍សម្រស់ស្រស់ស្អាត អ្នកកំពតនិយាយថាសម្រស់ស្រស់ឆ្អាតម៉េស
ឆ្ងឹត មានន័យថា ឈ្ងៀម
ប៉ុណ្ណឹងវឹន មានន័យថាប៉ុណ្ណឹងសោះ។ ឧទាហរណ៍ប៉ុណ្ណឹងខ្ញុំស៊ីផុយ តែអ្នកកំពតនិយាយថា ប៉ុណ្ណឹងវឹនស៊ីផុយ
ឆ្អុយ មានន័យថា ស្អុយ។ ឧទាហរណ៍ស្អុយណាស់ អ្នកកំពតគេនិយាយថា ឆ្អុយណាស់
ម៉ាកាភ្លូស មានន័យថាច្រើន
ប៉ាហួក គឺជាប្រហុក
ចុះប្រិយមិត្តដែលជាអ្នកកើតនៅខេត្តកំពតផ្ទាល់ មានដឹងថាមានពាក្យអ្វីទៀតទេ? កុំភ្លេចចែករំលែកផងណា។
២. គ្រៀមភាសាអ្នកបាត់ដំបង
ត្វាគោ= សាច់ក្រកគោ
សារ៉ាយ = ចាហួយ
តៅកឺ = ចាហួយខ្មៅ
បំពង់បឺត = ទុយយោបឺត
ណែមឆ្អិន = សាយ៉
ណែមឆៅ = កួង
នំហីង = នំប៉ោង
សន្លុះ = តឺនុយ
ឌាប់= ដប់
បៀត= នៅជិត
ម៉ះ ឬ មះ = មាស
ឃាំ = ខំ
តូវណា = ទៅណា
កាដៀប = ដង្កៀប
ផ្លែកាភ្លូ= ផ្លែជម្ពូរ
ឡាម៉េច = យ៉ាងម៉េច
កុំប៉ៃពេក= កុំប៉ិនពេក
ផ្លែកាថន = ផ្លែបំពេញរាជ (កំពីងរាជ)
យ៉ាកម៉េះ= លំបាក
បាយអាំង= អន្សមចេកអាំង
៣. គ្រៀមភាសាអ្នកខេត្តស្វាយរៀង
ឆ្នាំងចែវ មានន័យថា ខ្ទះ
ត្លុកចេស មានន័យថា អំបោះដេរ
ការ៉ូ មានន័យថា កញ្ជ្រែងសម្រាប់ដាក់បន្លែ
ប្មៀ មានន័យថា ប្រេងកូឡា
ខ្មាយ មានន័យថា ជ្រុល។ ឧទាហរណ៍ កុំដេកច្រើនពេក ប្រយ័ត្នខ្មាយ
តេ មានន័យថា ទេ។ ឧទាហរណ៍ យើងធម្មតានិយាយថា អត់ដឹងទេ តែអ្នកស្វាយរៀងនិយាយថា អត់ដឹងតេ។
ចេវ មានន័យថា ប្រឹងប្រែងខ្លាំង។ យើងធម្មតានិយាយថា ហត់សឹងអីពូឯងប្រឹងខ្លាំងម្ល៉េះ? តែអ្នកស្វាយរៀងនិយាយថា ហត់សឹងអីពូឯងចេវម្ល៉េះ?
ញើក មានន័យថា ប្រេងម៉ាស៊ីនចាស់។ ឧទាហរណ៍អ្នកស្វាយរៀងគេនិយាយថា ងាប់! ញើកឡើងខ្មៅអស់?
ផ្លូតដៃ-ជើង មានន័យថា កំភួនដៃ-ជើង។ ឧទាហរណ៍ ត្រីនេះប៉ុនផ្លូតដៃ
នៅឲ្យស្ងៀម មានន័យថា ឲ្យប្រឹង
ក្ដើម មានថា ក្ដាម
ក្រឡឺត មានន័យថា សត្វកន្តេះឡង់ ឧទាហរណ៍ តោះយើងទៅចាប់ក្រឡឺត
ម៉ាកុក មានន័យថា ដុំ ឧទាហរណ៍បាយមួយដុំ
រីត មានន័យថា រិតច្របាច់
រ័ត្ន មានន័យថា រត់ ឧទាហរណ៍ ហ្ហែងរ័ត្នឲ្យលឿនតិចមើល៍
មើមតយ មានន័យថា មើមខ្ទឹមស
៤. គ្រៀមភាសាអ្នកបន្ទាយមានជ័យ
កិញ ឬប៉ិន មានន័យថា ពូកែឬប្រសប់
ល្អែង ឬរអែង មានន័យថា ឧស្សាហ៍
ល្ពោត មានន័យថា ត្រជាក់
ដិញ មានន័យថា ដឹង
ហាប់ណុង មានន័យថា ស្ទើរតែ,ជិត ឧទាហរណ៍ធម្មតាយើងនិយាយថាភ័យស្ទើរស្លាប់ តែអ្នកបន្ទាយមានជ័យនិយាយថា ភ័យហាប់ណុងស្លាប់។
ទឹកជា មានន័យថា ទឹកសាបធម្មតា (ទឹកពាង ទឹងអណ្តូង លើកលែងទឹកដាំពុះ ទឹកតែ)
ផន់ មានន័យថា របស់(បញ្ជាក់កម្មសិទ្ធិ), ឧ. ផ្ទះផន់ញ៉ុម= ផ្ទះរបស់ខ្ញុំ
មៀវ = ឆ្មារ
តាណេះ តាណុះ = ទីនេះ ទីនោះ
អង់កាឡុប = សំបកកង់
សំអែល = ពោះវៀនកង់
ចុះ = មើម, ឧ. ចុះត្រាវ ចុះឈូក
ស្លល្វែក្តាម = សម្លខួក្តាម
បោះ = របស់
ជុំ = ផង, ជាមួយ, ឧទាហរណ៍ថា ទៅស្រុកជុំអ្នកណា?បើធម្មតានិយាយទៅស្រុកជាមួយអ្នកណា។
កំប៉េស = ច្រើនណាស់, ឧទាហរណ៍ថា នៅវត្តពេលបុណ្យទាន មនុស្សកំប៉េស
ណឺ = ណា (ប្រើដើម្បីសុំ) ឧទាហរណ៍ កុំរត់ចោលគ្នាណឺ ន័យធម្មតា កមរត់ចោលគ្នាណា
សាច់មាន់ = ជ្រាំងខ្នុរ,
សន្លុះ = តឺនុយដាក់អាវក្នុងខោរឺសំពត់, ឧទាហរណ៍កូនសិស្សត្រូវស្លៀកពាក់សន្លុះឲ្យបានសមរម្យ។
ប្រោ = អត់ស្អាត, ឧទាហរណ៍ រូបរាងប្រោដូចខ្ញុំ មានអ្នកណាស្រលាញ់?
ដង្គត់ = គល់ឈើ
ឆងរ៉ង = ប្រឡាយទឹក
សោ = អស់កំលាំង
យ៉ាក = ពិបាក
រ៉ណា = នរណា
៥. គ្រៀមភាសាអ្នកខេត្តសៀមរាប
តាណេះ មានន័យថា ទីនេះ
តាណោះ មានន័យថា ទីនោះ
ស្ដុយ ឬសន្ដុយ មានន័យថា ស្អីគេ
ឡាម៉េច មានន័យថា យ៉ាងម៉េច
យ៉ាកណាស់ មានន័យថា ពិបាកណាស់
ប្រោឡើង មានន័យថា អាក្រក់ណាស់
យាយអុយ មានន័យថា និយាយអ្វី
ស្នំយ៉ាង មានន័យថា សមយ៉ាង
ការដែលដេញ មានន័យថា មិនដែលដឹង
ស្រុកាន់យើង មានន័យថា ស្រុកផងយើង
ចាណាប់ មានន័យថា ប្រសប់
ខ្មាត មានន័យថា ខ្ញុំបាទ
រ៉ាណា មានន័យថា អ្នកណា
ទឹកជា មានន័យថា ទឹកសុទ្ធ
សោ មានន័យថា ហត់
តាសេ មានន័យថា សរសេរ