កប់! បទ​ "I Am The Best” របស់ 2NE1 ត្រូវ​បាន​ដាក់​ជា​ភ្លេង​ក្នុង​​ពាណិជ្ជកម្ម​ម៉ាក​រថយន្ត​ថ្មី​មួយ

  • 2018-09-29 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន Kia Canada បាន​បង្ហោះ​វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​ថ្មី​មួយ​លើ​គណនី​ Twitter ផ្លូវការ​របស់​ពួកគេ ដែល​បង្ហាញ​ពី​រថយន្ត​ម៉ូដែល​ថ្មី​ ម៉ាក Kia Forte។

អ្វី​ដែល​ធ្វើ​ឲ្យ​មហាជន​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​នោះ គឺ​សាច់​ភ្លេង​ដែល​ចាក់​អម​ជាមួយ​វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​នោះ គឺ​ជា​បទ​ចម្រៀង​ "I Am The Best” ដែល​ជា​បទ​ដ៏​ពេញ​និយម​មួយ​របស់​អតីត​ក្រុម​ចម្រៀង 2NE1។

ក្រុម​អ្នក​គាំទ្រ (Blackjacks) គ្រាន់​តែ​ដឹង​រឿង​នេះ​ភ្លាម ពួកគេ​មាន​អារម្មណ៍​រំភើប​ជា​ខ្លាំង និង​បាន​អរគុណ​ដល់​ក្រុមហ៊ុន Kia Canada ដែល​បាន​ជ្រើសរើស​បទ​របស់​អតីត​ក្រុម​ចម្រៀង​ដ៏​ល្បី​មួយ​នេះ ធ្វើ​ជា​សាច់​ភ្លេង​ក្នុង​ពាណិជ្ជកម្ម​ថ្មី​របស់​គេ​មួយ​នេះ៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ អន សុភក្ត្រា