ទិដ្ឋភាពស្រស់ស្អាតណាហ្គាវើលលើក​ពានលីគ​២០១៨

  • 2018-09-29 13:41:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់ណាហ្គាវើល បាន​គ្រង​ជើងឯក​លីគ​កំពូល​កម្ពុជា រដូវ​កាល​២០១៨​ដែល​ពិធី​ប្រគល់​ពាន​រង្វាន់​ និង​ប្រាក់​រង្វាន់​ត្រូវ​បាន​​ធ្វើ​ឡើង​​នា​ល្ងាច​ ថ្ងៃ​សៅរ៍​ ទី​២៩​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​នៅ​ពហុកីឡដ្ឋាន​ជាតិ។

ចំណែក​ក្រុម​ការពារ​ជើង​ឯក​ឆ្នាំ​ចាស់​ បឹងកេត​ ទទួល​បាន​ត្រឹម​ជើង​ឯក​រង​ និង​ចំណាត់​ថ្នាក់​លេខ​៣​បាន​ទៅ​ចំណូល​ថ្មី​វិសាខា។ បើ​និយាយ​ពី​ណាហ្គាវើល​វិញ​នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៥​មក។ លើក​ទី​១​ ឆ្នាំ​២០០៧​ និង​លើក​ទី​២​ឆ្នាំ​២០០៩​​ដែល​ពេល​​នោះ​ឈ្មោះ​ ណាហ្គាខប​ដែល​ក្រោយ​មក​​ដូរ​ឈ្មោះ​ថ្មី ណាហ្គាវើល។

អត្ថបទ៖ ជាន ចាន់រ៉ា