រូបភាពចាប់ចិត្ត ស៊ិម ស្រីនិច ក្នុងឆាកភាពយន្តរឿង «សង្សារ១៤ថ្ងៃ»

  • 2018-09-30 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងឆ្នាំ ២០១៨ ក្រៅពីបង្ហាញវត្តមានសៀវភៅប្រលោមលោកថ្មី លោក សុខ ចាន់ផល ក៏បង្ហាញស្នាដៃភាពយន្ត រឿង «សង្សារ១៤ថ្ងៃ» ដោយយកស្រីស្អាត ស៊ិម ស្រីនិច ធ្វើជាតួឯក យ៉ានី ទាំងលើគ្របសៀវភៅ និងក្នុងភាពយន្ត។

រឿងមួយនេះបានដំណើរផលិតរួចរាល់ហើយ នៅខ្វះតែការកាត់តបង្ហើយបន្តិចបន្តួចប៉ុនណោះ នេះបើតាមការបញ្ជាក់របស់លោក សុខ ចាន់ផល ផលិតករ និងអ្នកនិពន្ធរឿង «សង្សារ ១៤ថ្ងៃ»។ រូបលោកបន្តថា លោកគ្រោងយកភាពយន្តស្នាដៃដំបូង​របស់លោក​មកចាក់ផ្សាយលើរោងភាពយន្តទំនើប​ចុងឆ្នាំ ២០១៨ នេះហើយ។

ចំណែកឯសាច់រឿង «សង្សារ ១៤ថ្ងៃ» ប្រិយមិត្តអ្នកគាំទ្រ​ប្រលោមរបស់លោក សុខ ចាន់ផល បានដឹងហើយថាវាជារឿងបែបមនោសញ្ចេតនា និងមានខ្លឹមសា​អប់រំ និងផ្តល់កម្លាំងចិត្តដល់យុវវ័យដែលជាស្នាដៃកម្រ និងផលិតឡើងដោយការ​យកចិត្តទុកដាក់។

ផលិតករ និងអ្នកនិពន្ធ លោក សុខចាន់ផល សង្ឃឹមថា ពេលវេលា ចុងឆ្នាំ ២០១៨ នេះជាឱកាសល្អសម្រាប់បង្ហាញភាពយន្ត ហើយក៏ជាពេលវេលា រំលឹកឡើងវិញនូវការងារ និងសកម្មភាពដែល កើតឡើងតាំងពីដើមឆ្នាំ។ លោកបន្តថាឆ្លងកាត់ការអានរឿង និងទស្សនារឿង «សង្សារ ១៤ថ្ងៃ» សង្សារដែរធ្លាប់បែកគ្នា តែនៅតែស្រលាញ់គ្នា នឹងត្រឡប់មកជួបគ្នាវិញនៅពេលដែលអ្នករឹងមាំ៕

ខាងក្រោមនេះជារូបភាពក្នុងឆាករឿង «សង្សារ ១៤ថ្ងៃ» សម្ដែងដោយកញ្ញា ស៊ិម ស្រីនិច៖

អត្ថបទ៖ Sunny

អត្ថបទថ្មី