សុវណ្ណ រ៉ាផា ជួបទុក្ខធំ បាត់បង់ឪពុកជាទីស្រលាញ់
- 2018-10-01 02:40:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុវណ្ណ រ៉ាផា ជួបទុក្ខធំ បាត់បង់ឪពុកជាទីស្រលាញ់
ចន្លោះមិនឃើញ
តារាសម្ដែង កញ្ញា សុវណ្ណ រ៉ាផា ពេលនេះកំពុងជួបទុក្ខធំ ដោយឪពុកបង្កើតរបស់នាងស្លាប់ កាលពីម្សិលមិញនេះ ដោយជំងឺ។
តាមការឲ្យដឹងពីតារាសម្ដែងជើងចាស់លោក សាវិន ហ្វីលីប ដែលត្រូវជាពូថ្លៃតារាសម្ដែងរូបនេះថា ឪពុករបស់នាងមានឈ្មោះ ស៊ី សុវណ្ណ បានស្លាប់ក្នុងវ័យ៦៦ឆ្នាំ ដោយជំងឺក្រិនថ្លើម និងដាច់សរសៃឈាមក្អួតស្លាប់ភ្លាមៗតែម្ដង ហើយមុនពេលស្លាប់ ត្រូវបានយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ បាន៤ថ្ងៃ ។
លោក លោក សាវិន ហ្វីលីប បានបន្តឲ្យដឹងទៀថា ឪពុករបស់នាង គឺជាអតីតមន្ត្រីប៉ូលិសប្រឆាំងគ្រឿងញៀន ប៉ុន្តែបានចូលនិវត្តជាង៦ឆ្នាំមកហើយ បច្ចុប្បន្នសពកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តពោធិចិនតុង និងសម្រេចបូជានៅល្ងាចថ្ងៃពុធ ខាងមុខនេះ។ កញ្ញា រ៉ាផា មានបងប្អូន៣នាក់ ប្រុស២ស្រី១ នាងគឺជាកូនពៅមានវ័យ១៩ឆ្នាំ។