បាត់មុខច្រើនឆ្នាំ ព្រលប់នេះ ប្រទះឃើញតារាចម្រៀង សូលីដូ ធ្វើអង្គរក្សអ្នកធំ
- 2018-10-01 13:38:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាត់មុខច្រើនឆ្នាំ ព្រលប់នេះ ប្រទះឃើញតារាចម្រៀង សូលីដូ ធ្វើអង្គរក្សអ្នកធំ
ចន្លោះមិនឃើញ
តារាចម្រៀង សូលីដូ បានបាត់មុខពីសិល្បៈឈឹងនាប៉ុន្មានឆ្នាំចុងក្រោយ ស្រាប់តែព្រលប់នេះ មានគេប្រទះឃើញលោក នៅម្ដុំពេទ្យលោកសង្ឃ ដោយស្លៀកពាក់ជារបៀបអង្គរក្ស ខុសពីពេលមុននិយមស្លៀករបៀបយុវវ័យ។
ប្រភព មិនបញ្ចេញឈ្មោះម្នាក់ បានខ្សឹបប្រាប់ Sabay រូបគេបានឃើញ ម្ចាស់បទ "អ្នកដែលពិបាកចិត្តជាងគេលើលោកនេះ" ដើរអមជាមួយបុរសវ័យចំណាស់២-៣នាក់ ដើរចូលក្នុងភោជនីយដ្ឋានមួយកន្លែងនៅម្ដុំក្រោយមន្ទីរពេទ្យលោកសង្ឃ កាលពីប៉ុន្មាននាទីមុននេះ។ "បើមើលតាមការស្លៀកពាក់ សម្ដីសំដៅ ឫកពា ខ្ញុំគិតថា គាត់ប្រហែលជាអង្គរក្សរបស់គេ ព្រោះខ្ញុំលឺមេគាត់ហៅថា "អាដូៗ" ខ្ញុំពិតជាភ្ញាក់ផ្អើលមែនទែន!"។
មិនទាន់មានព័ត៌មានដែលអាចផ្ទៀងផ្ទាត់បាន ថារឿងនេះ មានកម្រិតជាក់លាក់យ៉ាងណានៅឡើយ ដោយក្រុមការងារ Sabay នៅមិនទាន់អាចភ្ជាប់ទំនាក់ទំនងជាមួយតារាចម្រៀង សូលីដូ បាន។
សូលីដូ គឺជាអតីតតារាចម្រៀងសាន់ដេ លោកធ្លាប់បានសាងកេរ្តិ៍ឈ្មោះតាមរយៈបទចម្រៀងជាច្រើន ក្នុងនោះ មានបទ "ថ្ងៃដែលបងសង្ឃឹមជាថ្ងៃខូចចិត្ត" “អស់ពេលស្អប់អូន" និងជាពិសេសបទ "អ្នកដែលពិបាកចិត្តជាងគេលើលោក" ចេញកាលពីជាង១០ឆ្នាំមុន។
ក្រោយពីសាងកេរ្តិ៍ឈ្មោះតាមរយៈសំនៀង សូលីដា ក៏បានបាត់មុខឈឹង ដោយមិនមានមូលហេតុ និងទើបតែឃើញលេចមុខជាមួយបុរសចំណាស់ ដែលគេសង្ស័យថា លោកបានប្ដូរមកធ្វើការងារជាអង្គរក្សជំនួសអាជីពសិល្បៈវិញ៕