ផ្អើល ប៉ុបពី ជាមួយគូស្នេហ៍ថ្មីថត Pre-Wedding ត្រៀមចូលរោងការ
- 2018-10-03 01:49:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្អើល ប៉ុបពី ជាមួយគូស្នេហ៍ថ្មីថត Pre-Wedding ត្រៀមចូលរោងការ
ចន្លោះមិនឃើញ
តារាសម្ដែងភេទទី៣ ប៉ុបពី ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីនាង បង្ហោះរូបថតជាលក្ខណៈថត Pre-Wedding ត្រៀមនឹងចូលរោងការជាមួយគូស្នេហ៍ថ្មីក្នុងពេលឆាប់ៗនេះ។
ដើម្បីស្រាយមន្ទិលខាងលើ ប៉ុបពី ថា រូបដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកក្នុងសម្លៀកបំពាក់ប្រពៃណីដូច Pre-Wedding គឺនាង និងគូស្នេហ៍ថតស្ប៉តឲ្យសម្អាងការមួយ មិនមែនថតរូបត្រៀមទុកសម្រាប់ថ្ងៃចូលរោងការនាពេលខាងមុខទេ។
នាងថា៖" ទោះបីជាពេលនេះខ្ញុំគ្រាន់តែថតស្ប៉តឲ្យសម្អាងការមិនមែនថត Pre-Wedding ក៏ដោយតែមិនយូរទេខ្ញុំ និងគាត់ប្រាកដជាមានដំណឹងល្អជាមួយគ្នាក្នុងពេលឆាប់នេះ។ ប៉ុន្តែខ្ញុំសុំលាក់សិន ព្រោះចង់ឲ្យពុកម៉ែបងប្អូនមានការភ្ញាក់ផ្អើលនៅពេលក្រោយទៀត"។
ពន្លកស្នេហ៍ ប៉ុបពី និងកំលោះសង្ហា ប៊ីលី ប៊ីលី បានចាប់ផ្ដើមឡើង កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ នៅពេលអ្នកទាំងពីរទៅចូលរួមបុណ្យបច្ច័យបួនអ្នកម្ដាយលោក អ៊ុន សិទ្ធា បើគិតមកដល់ពេលនេះបាន ៥ខែហើយ៕
រូបថតពី៖ សម្អាងការ ស៊ីជម្ពូ