អូន ម៉ី ​រៀប​ចំ​ផែន​ការ​សម្រាប់គូ​ស្នេហ៍វ័យក្មេង​ខំ​ស្កាត់​ពី​ឥណ្ឌា មកលេងស្រុកនាឱកាសភ្ជុំបិណ្ឌ

  • 2018-10-06 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ដោយ​​សារ​ជាប់​រវល់​ការសិក្សា​នៅ​ប្រទេស​ឥណ្ឌា ​គូស្នេហ៍​វ័យ​ក្មេង​របស់​តារា​សម្ដែង​ អូន​ម៉ី មាន​ឱកាស​មក​លេង​សង្សារ​បណ្ដូល​ចិត្ត​ យូរ​ៗ​ម្ដង​ប៉ុណ្ណោះ។ ដោយសារ​តែ​បែប​នេះ​ហើយ ​ស្រី​ស្អាត​សាច់​ស​ខ្ចី ​ប្រាប់​ថា បាន​រៀប​ផែន​ការ ​ទុក​សម្រាប់​ជា​អនុស្សាវរីយ៍​ជា​មួយ​គូ​ស្នេហ៍​របស់​ខ្លួន ​ពេល​មក​លេង​ស្រុក​ខ្មែរ។

​ម្ចាស់​ចិត្ត​អូន ម៉ី ​ ​ទើប​បាន​មក​លេង​ស្រុក​ខ្មែរ​​នៅ​ពេល​ថ្មី​ៗ​នេះ ​ហើយ​ចុង​ខែ​តុលា ​ទើប​ត្រលប់​ទៅ​បន្ត​ការ​សិក្សា​វិញ។ ​ចំពោះតារា​ស្រី​មាន​ជំនួញ​ច្រើន​ បង្ហើប​ថា​ខ្លួន​មាន​គម្រោង​ទៅ​វត្ត​ជាមួយ​គ្នា​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ។ លើស​ពី​នេះ ​តួ​ឯក​ក្នុង​រឿង "មរតក​បេះ​ដូង" ​ចង់​មាន​ដំណើរ​ទេសចរណ៍​តាម​ខេត្ត​ ថត​រូប​ឲ្យ Sweet Sweet ​នៅ​ខេត្ត​សៀម​រាប។ ​ដើរ​លេង​នេះ ​អូន ម៉ី ​ទំនង​ជា​ទៅ​ ៣​ថ្ងៃ ​នៅ​ថ្ងៃ​ទី ២៧ ២៨ និង ២៩ ​ខែ​តុលា​ខាងមុខ ​ដោយ​រួម​ដំណើរ​ជាមួយ​មិត្ត​ភ័ក្កិ​ស្និទ្ធ​ស្នាល​ច្រើន​នាក់។

​កន្លង​មក អូន ម៉ី និង​កំលោះ​សង្ហា​ជា​សង្សារ ​ធ្លាប់​បាន​រួម​ដំណើរ​គ្នា ទៅ​លេង​តាម​ខេត្ត​ជិត​ឆ្ងាយ​ក្នុង​ស្រុក​ជា​ច្រើន​ ព្រម​ទាំង​ទៅ​ទេសចរណ៍​នៅ​បរទេស​ថែម​ទៀត។

បើ​និយាយ​ពី​ចំណង​ស្នេហា​របស់​អ្នក​ទាំង​ពីរ​វិញ ​តារា​ស្រី​និយម​ស្លៀក​ពាក់​បញ្ចេញ​ដើម​ទ្រូង ​និយាយ​ថា ​ចំណង​ស្នេហ៍​របស់​ពួក​គេ​ ពិត​ជា​រលូន​ល្អ​ណាស់ ​និង​ចេះ​យល់​ចិត្ត​គ្នា​បាន​ល្អ ​ទោះ​ម្នាក់​ៗ​នៅ​ឆ្ងាយ​ឆ្លង​ប្រទេស​ក៏​ដោយ។ ​ចំពោះ​គម្រោង​ភ្ជាប់​ពាក្យ ​តារា​អាយុ​២០​ឆ្នាំ​រូប​នេះ ​មិន​ទាន់​គិត​គូ​រទេ ​រង់​ចាំ​ពេល​វេលា​បន្តិច​ទៀត​សិន ​៕ ​​

​​

អត្ថបទ៖ លឹម សុនា