ទ្រព្យសម្បត្តិ​មេ​ធំ Amazon វ៉ា Bill Gates ដាច់​ផឹង ក្នុង​បញ្ជី​អ្នក​មាន​ជាង​គេ​នៅ​អាមេរិក

  • 2018-10-04 11:23:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ជី​ឈ្មោះ​សេដ្ឋី​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​បំផុត​នៅ​ទឹក​ដី​សហរដ្ឋអាមេរិក Forbes 400 បាន​មាន​ការ​ប្រែប្រួល​សារ​ជា​ថ្មី ដោយ​លោក Bill Gates ត្រូវ​ធ្លាក់​មក​ឈរ​ក្រោម​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Amazon លោក Jeff Bezos។

ទ្រព្យសម្បត្តិ​របស់​លោក Bezos មាន ១៦០ ពាន់​លាន​ដុល្លារ ធៀប​នឹង​សេដ្ឋី​លំដាប់​ទី ២ លោក​ Gates មាន​ត្រឹម ៩៧ ពាន់​លាន​ដុល្លារ ជា​ហេតុផល​ទាញ​ទម្លាក់​ស្ថាបនិក​ Microsoft ឲ្យ​ឡើង​មួយ​លេខ។ ធៀប​នឹង​បុគ្គល​ឯ​ទៀត​ដូច​ជា​មេ Facebook លោក Mark Zuckerberg ឈរ​នៅ​លំដាប់​ទី ៤ ខណៈ​លេខ ៥ បាន​ទៅ​លើ Larry Ellison ស្ថាបនិក Orcle និង​មេ​ធំ Google លោក Larry Page ឈរ​នៅ​លេខ ៦។

រំឭក​ថា​ការ​ផ្លាស់ប្ដូរ​ក្នុង​បញ្ជី Forbes 400 ​ពុំ​មែន​ជា​ភាព​ភ្ញាក់ផ្អើល​អ្វី​ឡើយ ព្រោះ​តាម​របាយការណ៍​ពី Bloomberg លោក Jeff Bezos បាន​ជាប់​ឈ្មោះ​ជា​អ្នក​មាន​ទ្រព្យ​ច្រើន​ជាង​គេ​បំផុត​ក្នុង​លោក​តាំង​តែ​ពី​ខែ​កក្កដា ឆ្នាំ ២០១៨ ដោយ​បាន​កាន់កាប់​ទ្រព្យ​ប្រមាណ ១៥០ ពាន់​លាន​ដុល្លារ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Cnet   ប្រែ​សម្រួល៖ កៅ រក្សា