ក្រោយបង្កឲ្យសារព័ត៌មាន​ច្រួលច្របល់ ពេល​នេះ​ Kwan ចេញ​មុខទម្លាយពីស្នេហ៍ថ្មីជាស្ថាពរ

  • 2018-10-05 03:58:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​គ្រាំគ្រា​បេះដូង​អស់​​មួយ​រយៈ​ និង​រង​នូវ​ព័ត៌មាន​អាស្រូវស្នេហា​ដូចព្យុះភ្លៀង​ ពេល​នេះ​ Kwan Usamanee រក​បាន​ស្នេហ៍​ថ្មី​ហើយ​ ព្រម​ទាំង​បាន​បង្ហោះ​រូបភាព​ ក៏ដូចជាទម្លាយ​រឿង​ពិត​ពី​ទំនាក់ទំនង​ស្នេហា​នេះ​ទៀតផង។

និយាយ​ប្រាប់​ក្នុង​បទ​សម្ភាស​ជាលើក​ដំបូង​ Kwan បាន​បង្ហើប​ថា៖ "ក្នុង​រូបភាព​នោះ ខ្ញុំឲ្យ​ចំណីសត្វ​ផ្សោត​ជាមួយ​គាត់ ព្រោះ​ខ្ញុំ​ស្រឡាញ់​សត្វ។ ខ្ញុំ​ក៏​ស្រឡាញ់​អ្នក​គ្រប់​គ្នា​ដែរ”។

និយាយ​ចូល​ដល់​រឿង​ស្នេហា នាង​ផ្ដើម​ថា៖ "ខ្ញុំ​ស្គាល់​គាត់ (សង្សារថ្មី) តាមរយៈ​ការងារ ប៉ុន្តែ​ខ្ញុំ​សុំ​មិន​បង្ហើប​ថា​វា​មាន​រយៈពេល​យូរប៉ុនណា ឬ​ស្គាល់​តាំង​ពី​ពេល​ណា​មក​នោះទេ។ រីឯ​មូលហេតុ​ដែល ខ្ញុំ​ស្រឡាញ់​គាត់​នោះ​ ក៏​ដោយសារ​ គ្រប់​នារីៗ​សុទ្ធ​តែ​ចង់​បាន​មនុស្ស​ម្នាក់​មើល​ថែ។ គាត់​យក​ចិត្ត​ទុក​ដាក់ មើល​ថែ​ខ្ញុំ​បាន​ល្អណាស់ និង​តែង​ផ្ដល់​ក្ដី​សុខ​ឲ្យ​ខ្ញុំ​គ្រប់​ពេល"។

Kwan បន្ថែម​ថា៖ "ម្ដាយ​របស់​ខ្ញុំ​ ក៏​ស្រឡាញ់​ពេញ​ចិត្ត​គាត់​ដែរ ព្រោះ​គាត់​តែង​ធ្វើ​ល្អ​ដាក់​ខ្ញុំ។ ខ្ញុំ​ក៏​សង្ឃឹម​ គាត់​នឹង​ធ្វើ​ល្អ​បែប​នេះ​ចំពោះ​ខ្ញុំ​ជា​រៀង​រហូត​តទៅ”។

អ្នកគាំទ្រ​ក៏​រំភើប​នឹង​ក្ដី​សុខ​ដែល​ Kwan ទទួល​បាន​នា​ពេល​នេះ​ដែរ ព្រម​ទាំង​នាំគ្នា​ជូនពរ​ឲ្យស្នេហា​របស់​ Kwan មាន​ជីវិត​យូរអង្វែង​តទៅ៕

ប្រភព៖ Thai Update   ប្រែ​សម្រួល៖ យី សុធារី