ប៉ុន្មានខែចុងក្រោយនេះស្មាតហ្វូនកំពូលថ្មីៗបានបង្ហាញខ្លួនព្រោងព្រាត ដែលធ្វើឲ្យបញ្ជីស្មាតហ្វូនកាមេរ៉ាខ្លាំងដាច់គេមានការប្រែប្រួលខ្លះៗ។ ផ្អែកតាមការធ្វើតេស្តរបស់ DxOMark ស្មាតហ្វូនទាំង ៥ ខាងក្រោមនេះមានកាមេរ៉ាអាចផលិតរូបភាពបានល្អដាច់គេ ៖
១. Huawei P20 Pro (១០៩ ពិន្ទុ)
- ពេល Zoom រូបភាពមាន Detail ល្អ
- ផលិតរូប Bokeh បានល្អដោយសារសមត្ថភាពវាស់ជម្រៅវៃឆ្លាត
- គ្រប់គ្រង Noise នៃរូបភាពបានល្អ
- Autofocus បានលឿន និងត្រូវៗ
- ផលិតរូបភាព HDR បានល្អជាពិសេសពេលមានពន្លឺថ្ងៃចាំងខ្លាំង
- ថតវីដេអូមានលំនឹងល្អ
- មានគ្រាប់ Noise តិចពេលថតវីដេអូក្នុងគ្រប់ស្ថានភាព
២. iPhone XS Max (១០៥ ពិន្ទុ)
- សមត្ថភាព HDR ខ្លាំង អាចផលិតរូបភាពបានល្អក្នុងពេលមានពន្លឺចាំងខ្លាំង
- រូបភាពមាន Detail ល្អក្នុងគ្រប់ស្ថានភាព
- Autofocus បានលឿន
- ផលិតរូបភាព Bokeh បានប្រសើរជាងមុន
- ពេលថតវីដេអូរក្សាលំនឹងបានល្អ
- វីដេអូមាន Detail ល្អ ជាពិសេសពេលថតនៅខាងក្រៅ
៣. HTC U12+ (១០៣ ពិន្ទុ)
- Autofocus ចំៗ និងរហ័ស
- ពណ៌រូបភាពពិត និងមាន White Balance ល្អ
- រូបភាព Bokeh បែបធម្មជាតិ
- ពេលថតវីដេអូមានលំនឹង
- អាច Track Subject បានល្អពេលថតវីដេអូ
- វីដេអូក៏មានគ្រាប់ Noise តិច
៣. Galaxy Note9 (១០៣ ពិន្ទុ)
- Autofocus លឿននិងត្រូវទាំងការថត Indoor និង Outdoor
- ផលិតរូប HDR បានល្អ
- Zoom ចូលបួនតង់នៅតែអាចរក្សា Detail បានល្អ
- Bokeh ធ្វើបានល្អ
- ការថតវីដេអូអាចរក្សាលំនឹងបានល្អពេលមានចលនា
- ថតវីដេអូក្នុងទីងងឹតមានគ្រាប់ Noise តិចតួច
៥. Huawei P20 (១០២ ពិន្ទុ)
- Autofocus បានលឿននិងចំៗ
- ពណ៌រូបភាពដិត និងភ្លឺគ្រប់ស្ថានភាព
- រូបភាព Bokeh ធ្វើឲ្យ Subject លេចត្រដែតស្អាត
- ថតវីដេអូអាចរក្សាលំនឹងបានល្អ
- ផលិតវីដេអូនៅទីងងឹតបានស្អាត
ចុចអាន៖
ប្រភព៖
dxomark
ប្រែសម្រួល៖ សុខហេង