ចាយ​ត្រឹម ៣៤៩ ដុល្លារ បានកាន់ Nokia 7.1 លក្ខណៈសម្បត្តិខ្លាំងមិនចាញ់គូប្រជែងឯទៀត

  • 2018-10-05 12:05:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​ស្មាតហ្វូន​ធុន​កណ្តាល​ថ្លៃ​ខ្ទង់ ៣០០ – ៥០០ ដុល្លារ​កំពុង​ត្រូវ​ប៉ាន់​ពី​សំណាក់​អតិថិជន ក្រុមហ៊ុន HMD Global ក៏​សម្រេច​ចេញ​ផ្សាយ​នូវ​ស្មាតហ្វូន​ជំនាន់​ថ្មី​របស់​ខ្លួន​ម៉ូឌែល Nokia 7.1 ជាផ្លូវការ។ ស្ថិត​ក្នុង​តម្លៃ​ចាប់​ពី ៣៤៩ ដុល្លារ​ ឡើង​ទៅ ក៏​នឹង​ចាប់​មាន Pre-Order ជា​បន្តបន្ទាប់​នៅ​តំបន់​អឺរ៉ុប​តាម​រយៈ​គេហទំព័រ Amazon, Best Buy ឬ B&H មុន​ទំនិញ​ទទួល​បាន​នា​ថ្ងៃ​ទី ២៨ តុលា​សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក។

ម៉ូឌែល 7.1 ជា​ស្មាតហ្វូន​ដំបូង​បំពាក់​នូវ​បច្ចេកវិទ្យា​អេក្រង់ PureDisplay អាច​បម្លែង​នូវ​កម្រិត​រូបភាព​HDR លើ​អេក្រង់​ឆក​ទំហំ ៥,៨៤ អ៊ីញ គាំទ្រ HDR10 និង​បម្លែង​ពី SDR ទៅ HDR។ បំពាក់​ដោយ​ឈីប Qualcomm Snapdragon 636 ដំណើរការ​លើ RAM ទំហំ 3/4GB គួប​ផ្សំ​កាមេរ៉ា​ភ្លោះ​ក្រោយ 12MP+5MP មាន​មុខងារ Bothie អាច​ថត​រូប​ក្រោយ​និង​មុខ​ក្នុង​ពេល​តែ​មួយ ផលិត​ឡើង​ដោយ​ក្រុមហ៊ុន ZEISS Optics។

រត់​លើ Android Oreo ជំនាន់​ក្រោយ​ចេញ​ពី​ប្រអប់​ស្រាប់ ប៉ុន្តែ​អ្នក​ក៏​នៅ​មាន​ឱកាស​ដំឡើង​ទៅ Android Pie នា​ខែ​វិច្ឆិកា​បាន ពោល​គឺ​នឹង​ទទួល​ស្វាគមន៍​មុខងារ​ពិសេស​ប្លែក​ភ្នែក​ជា​ច្រើន។ ស្ថិត​ក្នុង​ទំហំ​ថាមពល​ថ្ម ៣ ០៦០mAh សម្រាប់ Nokia សេរ៊ី​ឆ្នាំ ២០១៨ នេះ​ប្រើ​រន្ធ​សាក USB-C ហើយ​ក៏​មិន​បាច់​ព្រួយ​ដោយ​បន្ត​មាន​រន្ធ​កាស​ទំហំ ៣,៥ ម.ម ដដែល។

ស្ថិត​ក្នុង​ជម្រើស​ពណ៌​ខៀវ (Gloss Midnight Blue) និង​ប្រផេះ (Gloss Steel) សម្រាប់​ទីផ្សារ​អង់គ្លេស​ទំហំ 32GB តម្លៃ ៣១៩ អឺរ៉ូ ឬ 64GB តម្លៃ ៣៤៩ អឺរ៉ូ ស្រប​ពេល​ទីផ្សារ​អាមេរិក​មាន​តែ​ជម្រើស 64GB ថ្លៃ ៣៤៩ ដុល្លារ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម