ល្បងប្រាជ្ញា៖ ជាប់ឃុំក្នុងបន្ទប់ផ្តាច់ជីវិត តែអាចមានឱកាសរស់ ទាល់តែអ្នកខ្លាំង ទើបរកនឹកឃើញ

  • 2018-10-12 08:16:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​បាន​ជាប់​ឃុំ​នៅ​ក្នុង​​បន្ទប់​កណ្ដាល នៃ​ផ្ទះ​ដែល​មាន​បន្ទប់​ចំនួន ៣។ បន្ទប់​កណ្ដាល​ដែល​បុរស​នោះ​កំពុង​ជាប់​ឃុំ មាន​តែ​បង្អួច​ចម្រឹង​ដែក​មួយ​ប៉ុណ្ណោះ និង​ទ្វារ​សម្រាប់​ឆ្លង​ទៅ​បន្ទប់​ចំនួន ២ ផ្សេង​ទៀត។ ចំណែក​ឯ​បន្ទប់ ២ ផ្សេង​ទៀត សុទ្ធតែ​មាន​ច្រក​ចេញ ដើម្បី​រត់​គេច​ខ្លួន។

ផ្ទុយទៅវិញ បន្ទប់​នៅ​ខាង​ឆ្វេង​ដៃ មាន​ឃាតក​ចំនួន ២ នាក់ ដែល​ត្រៀម​សម្លាប់​បុរស​ខាង​លើ​គ្រប់​ពេល ប្រសិន​បើ​ហ៊ាន​ឈាន​ជើង​ចូល​បន្ទប់​នោះ។ រីឯ​បន្ទប់​ខាង​ស្ដាំ​ដៃ​វិញ បាន​បំពាក់​កាំភ្លើង​ប្រើ​ថាមពល​ពន្លឺ​ព្រះអាទិត្យ UV ដែល​អាច​សម្លាប់​បុរស​នោះ​ភ្លាមៗ​ផង​ដែរ។

សំណួរ៖ តើ​បុរស​ខាងលើ​ធ្វើ​យ៉ាង​ណា ទើប​អាច​ចាកចេញ​ពី​ទី​នោះ​បាន​ដោយ​សុវត្ថិភាព? (សូម​គិត​ពិចារណា មុន​ពេល​មើល​ចម្លើយ​នៅ​ខាង​ក្រោម)

ចម្លើយ៖ បុរស​រូប​នោះ​អាច​ចេញ​តាម​ច្រក​ទ្វារ​នៃ​បន្ទប់​ខាង​ស្ដាំ​ដៃ​នៅ​ពេល​យប់ ព្រោះ​កាំភ្លើង​ប្រើ​ថាមពល​ពន្លឺ​ព្រះអាទិត្យ UV នឹង​គ្មាន​ប្រសិទ្ធិភាព​នៅ​ពេល​យប់៕

ចុច​អាន៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សេង ឡុង