តារា​ចម្រៀង​មក​ពី​ខេត្តកំពង់ចាម​ម្នាក់ កំពុងល្បីថាច្រៀងដូច ប៉ែន រ៉ន ៩៩ ភាគរយ

  • 2018-10-12 09:57:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំឡេង​គ្រលួច ស្ដាប់​មិន​ឃើញ​រូប ប្រិយមិត្ត​អាច​នឹង​ថា​ចាក់​ឌីស​ហើយ​មើល​ទៅ ព្រោះ​សំឡេង​ធម្មជាតិ​របស់​អ្នកនាង​ គ្រីប លក្ខិណា ស្រដៀង​គ្នា​មែនទែន​នឹង​តារា​សំឡេង​ខ្ពស់​លឺ​រងំ​អ្នកស្រី ប៉ែន រុន។

បើ​តាម​ការ​បញ្ជាក់​ប្រាប់​ឱ្យ​ដឹងពី លោក យឹង យន ដែល​បាន​ចែកចាយ​វីដេអូ​ចម្រៀង​របស់​អ្នកនាង​ គ្រីប លក្ខណា ក្នុងបណ្តាញសង្គមតែមិនយូរប៉ុន្មានផង ក៏​មាន​ការ​ភ្ញាក់ផ្អើល​គ្រប់​គ្នា​ថា សំឡេង​អ្នកនាង គ្រីប លក្ខណា ពិត​ជា​ស្ទើរ​ដូច​បេះបិទ នឹង​សំឡេង អ្នកនាង​ប៉ែន រុន តារា​ចម្រៀង​ឯក​ល្បី​ខ្លាំង​កាល​ពី​សង្គម​។

លោក យឹង យន និងតារាចម្រៀងស្រី មានអ្នកនាង គ្រីប លក្ខណា

លោក យឹង យន បន្តថា វីដេអូថត​ដោយ​ទូរស័ព្ទ​របស់​លោក ថត​អ្នកនាង គ្រីប លក្ខណា ក្នុង​ពិធី​ជប់លៀង​មួយ​ក្នុង​ស្ថាន​ទូត​សហរដ្ឋអាមេរិក​ មាន​ការ​ចែក​រំលែក​នឹង​ទស្សនា​រាប់​ម៉ឺន​ដង​ ដោយ​មិន​ធ្លាប់​មាន​ពី​មុន ព្រោះ​ការ​ច្រៀង​ចំរៀង​ពី​ដើម​ហាក់​មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ដូច​ចម្រៀង​សម័យ​ ឬ​ដោយ​យុវវ័យ​ក្មេងៗ ច្រៀង​ឡេះឡោះ​ ឥត​ខ្លឹម​សារ​មួយ​ចំនួន។

លោក យឹង យន

លោក យឹង យន បន្តថា អ្នកនាង គ្រីប លក្ខណា ជា​អ្នកចម្រៀង​ប្រឡូក​ក្នុង​សិល្បៈ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ធ្លាប់​ជា​បេក្ខជន​ជយលាភី​លេខ ២ ក្នុង​កម្មវិធី​ពេជ្រ​កំពុង​ឆ្នៃ​ ឆ្នាំ ២០១០ទូរទស្សន៍អាស៊ីអាគ្នេយ៍។ អ្នកនាង មាន​ស្រុក​កំណើត​នៅ​ខេត្ត បាត់ដំបង និង​ផ្លាស់​មក​រស់​នៅ​ធំ​ដឹង​ក្ដី​នៅ​ខេត្ត​កំពង់ចាម បច្ចុប្បន្ន​រស់នៅ​និង​ធ្វើ​ការងារ​ច្រៀង​ចម្រៀង​ជាមួយ​ក្រុម​លោក យឹង យន ក្នុង​ទីក្រុង​ភ្នំពេញ​។

រូបភាពអ្នកនាង គ្រីប លក្ខណា

ដោយ​មិន​អាច​ទាក់ទង​សម្ភាស អ្នកនាង គ្រីប លក្ខណា បាន​ទើប មិន​អាច​សុំ​ការ​បកស្រាយ ឬ​ការ​ពន្យល់​ព័ត៌មាន​លម្អិត​បាន​។ ទោះយ៉ាងណាក៏ដោយ ដើម្បីជ្រាបច្បាស់ថា សំឡេង របស់តារាចម្រៀងរូបនេះដូចគ្នា នឹងសំឡេង តារាចម្រៀង ប៉ែន រុន ឬយ៉ាងណា តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

អត្ថបទ៖ Sunny

អត្ថបទពេញនិយម