នាយ ព្រែក បញ្ចេញអារម្មណ៍ពិត ក្រោយឃើញអនាគតភរិយាស្រកទម្ងន់អស់១២គីឡូ

  • 2018-10-14 02:53:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ករ​ និង​ជា​តារា​សម្ដែង​ នាយ ព្រែក បាន​សម្ដែង​នូវ​អារម្មណ៍​ហួស​ចិត្ត​យ៉ាង​ខ្លាំង​ ដោយ​មិន​នឹក​ស្មាន​ថា​​​អនាគត​ភរិយា​របស់​ខ្លួន​ ព្យាយាម​សម្រក​ទម្ងន់​​​បាន​សម្រេច​រហូត​ដល់​ស្រក​អស់​១២ គីឡូ​នោះ​ទេ។

ជាមួយ​អារម្មណ៍​​រំភើប​នាយ ព្រែក បាន​រៀប​រាប់​ថា ពី​មុន​គូ​ដណ្ដឹង​​លោក មាន​ទម្ងន់​ ៦៣​គីឡូ​​ តែ​ក្រោយ​ពី​​ប្រឹង​ប្រែង​ហាត់​ប្រាណ​​ជា​ប្រចាំ​ និង​​ទទួល​ផលិតផល​ជំនួយ​ផង​នោះ​ឥឡូវ​​នាង ស្រក​​នៅ​សល់​តែ​៥១ គី​ឡូ។ នេះ​ជា​មោទនភាព​មួយ​សម្រាប់​រូប​លោក ដែល​អនាគត​ភរិយា​​មិន​បោះ​បង់​ការ​តស៊ូ​ព្យាយាម​គ្រប់​វិធី​ដើម្បី​ទទួល​បាន​រាង​ស្អាត។

​ក្រៅ​ពី​ព្យាយាម​ហាត់​ប្រាណ​រាល់​ថ្ងៃ​​ និង​ទទួល​ទាន​ផលិតផល​ជំនួយ​​ខ្លះ​បន្ថែម​គូ​ដណ្ដឹង​លោក បរិភោគ​​​អាហារ​ណា​ដែល​មិន​មាន​ជាតិ​ខ្លាញ់​ និង​មាន​កាឡូរី​ទាប​បំផុត។ ដូច្នេះ​ហើយ​ទើប​នាង ស្រក​គីឡូ​​បាន​លឿន​​សម​តាម​ប្រាថ្នា។

នាយ​ថា៖​" ពួក​ម៉ាក់​ និង​សាច់​ញាតិ​គូ​ដណ្ដឹង​ខ្ញុំ​នៅ​ឯ​កំពង់ចាម បាន​មក​សួរ​គាត់​ថា ធ្វើ​ម៉េច​​បាន​ស្រក​​ទម្ងន់​​បាន​រាង​ស្អាត​​​លឿន​អ៊ីចឹង​មាន​វិធីសាស្ត្រ​អ្វី​ប្រាប់​ផង។ ខ្ញុំ​ក៏​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​គេ​មក​សួរ​នាំ​ពី​វិធី​ថែ​ទាំ​រាង​កាយ​ឲ្យ​ស្រឡូន​ស្អាត​ ហើយ​ឥលូវ​រាង​គាត់​ស្អាត​ជាង​មុន​មែន"៕​​​

កណ្ដាលរូបពីមុន ៦៣គីឡូ

រូបខាងក្រោម​គូដណ្ដឹង នាយ ព្រែក ស្រកទម្ងន់នៅសល់ ៥១គីឡូ

រូបថត៖ផ្ដល់ឲ្យដោយ នាយ ព្រែក

អត្ថបទ៖ ឆុង ស៊ីណាន