Predator 17 របស់​ Acer ល្មម​អាច​ជំនួស​ Desktop PC បាន​

  • 2018-10-17 08:52:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​រវាង​ Gaming Laptop និង​ Desktop PC បាន​បង្រួម​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ អំបូរ​ Laptop Acer Predator មាន​ភាព​លេចធ្លោ​ទាំង​លក្ខណៈសម្បត្តិ​ និង​តម្លៃ​។

Acer Predator 17 អាច​ពិចារណា​ច្រើន​ជាង​ត្រឹម​ Gaming Laptop ដែល​មាន​អេក្រង់​ប្រភេទ​ Full HD 17.3អ៊ីង​។ អេក្រង់​ធំ​ និង​សមត្ថភាព​ Hardware ដ៏​ល្អ​ អាច​ឲ្យ​ Predator 17 ល្មម​អាច​ជំនួស​ Desktop បាន​ ជា​មួយ​នឹង​តម្លៃ​ ៩៩៩ ដុល្លារ​ (បរទេស​)។​

Acer Predator 17 បំពាក់​ Chip Intel Core i7-7700HQ Quad-core ជំនាន់​ទី​ ៧, RAM DDR4 16GB និង​ប្រើ​ Graphics Cards ប្រភេទ​ Nvidia GeForce GTX 1060 ដែល​ជា​ GPU មាន​ការ​និយម​ប្រើប្រាស់​។ ម៉ូដែល​នេះ​ ប្រើ​ប្រព័ន្ធ​កង្ហារ​ពីរ​ ដែល​ជួយ​បន្ថយ​កម្តៅ​ទាំង​ GPU និង​ CPU ក្នុង​ទិសដៅ​ពីរ​ ដំណាល​គ្នា​។

អេក្រង់​ 1080p ទំហំ ​17.3អ៊ីង​ ប្រភេទ​ IPS Panel សម្រាប់​បង្ហាញ​មុំ​ទិដ្ឋភាព​បាន​ធំ​ទូលាយ​, Keyboard QWERTY មាន​ពន្លឺ​ពី​ក្រោម​, មាន​ Hard Drive 1TB, Thunderbolt 3 Ports, HDMI 1 Port និង​ USB 3.0 4 Ports៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី