ស្មានមិនដល់ តារាថៃល្បីៗទាំងនេះ ស្រឡាញ់ Lisa ផ្កាប់មុខដល់ថ្នាក់ហ្នឹង

  • 2018-10-18 06:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាប្រិយភាព​របស់​ BLACKPINK កាន់​តែកើន​ឡើង​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រីឯ​ស្រី​ស្អាត​ទាំង​ ៤ ក៏​មាន​អ្នក​គាំទ្រ​ និង​ចាប់​ចិត្ត​ច្រើនឡើងៗ​ដែរ ជាពិសេស​សមាជិក​ក្មេង​ជាង​គេ​ Lisa។

បើ​និយាយ​ពី​កេរ្តិ៍ឈ្មោះ​របស់​ តារា​ស្រី​វ័យ​ ២១​ឆ្នាំ​រូបនេះ​នៅ​ប្រទេស​ថៃ​ ពិត​ជា​ល្បី​សុសសាយ​បំផុត​ដោយសារ​ភាពគួរ​ឲ្យ​ស្រឡាញ់​ និង​សមត្ថភាព​ច្រៀង​រាំ​រប​ស់​នាង។ មិនត្រឹម​តែ​អ្នក​គាំទ្រ​សាមញ្ញ​ទេ​ សូម្បី​តារា​ល្បី​ប្រចាំ​ប្រទេស​ថៃ​ក៏​ជា​អ្នក​គាំទ្រ​ផ្កាប់​មុខ​របស់​ Lisa ដែរ។ អ្នក​ទាំង​នោះ​រួមមាន​ដូច​តទៅ៖

១. តារាសម្ដែង Bee Namthip

ដោយសារ​សមត្ថភាព​ និង​ចរិត​គួរ​ឲ្យ​ស្រឡាញ់​របស់​ Lisa បាន​ចាប់​បាន​ចំណាប់​អារម្មណ៍​ពី​តារា​ជើង​ចាស់​ Bee Namthip រហូត​តារា​ស្រី​រូបនេះ​ទប់​ចិត្ត​មិនបាន​បង្ហោះ​ រូប​ Lisa លើ​ Instagram Story អមជាមួយ​ពាក្យ​ថា​ "គួរ​ឲ្យស្រឡាញ់”។

មិនត្រឹម​តែ​ប៉ុណ្ណោះ​ Bee តែង​រម្លឹក​ពី​ Lisa ជាប់​ និង​សរសើរ​ថា​ជា​ក្មេង​ស្រី​គួរ​ឲ្យ​ស្រឡាញ់​ ហើយ​នាង​ពិត​ជា​ចង់​ចេះ​រាំ​ឲ្យ​ស្ទាត់​ចំណាប់​ដូច​ តារាសំណព្វ​រូបនេះ​ណាស់។

២. តារាសម្ដែង Taew Natapohn

​រឿងភាគ​ "ណាគី” ទាក់​បាន​ការ​ចូល​ចិត្ត​ពី​អ្នក​គាំទ្រ​ជា​ច្រើន​ ហើយ​ក្នុង​នោះ​ក៏​មាន​ Lisa ដែរ។ សម្ដែង​នូវ​ក្ដី​ស្រឡាញ់​ភាពយន្ត​ ពិសេស​តួ​ស្រីក្នុង​រឿង​ Lisa ក៏​បាន​លើក​សរសើរ​កប់ៗ​មាត់​ផ្ញើរ​ដល់​ Taew ព្រម​ទាំង​និយាយ​ថា​ចង់​ជួប​តារាស្រី​រូបនេះ​ផ្ទាល់​នៅ​ក្រៅ​ទៀត។

ដើម្បី​ជា​ការ​ឆ្លើយ​តប​ Taew ក៏​បាន​បញ្ជាក់​ដែរ​ថា​ នាង​ក៏​ជា​អ្នក​គាំទ្រ​ផ្កាប់​មុខ​របស់​ Lisa ដែរ

៣. តារាសម្ដែង Great Sapol Assawamunkong

ដោយសារ​តែ​ការ​គាំទ្រ​ពេញ​បេះដូង​ ទើប​តារាបង្ហាញ​ម៉ូដ និង​សម្ដែង​ប្រុស​រាង​ខ្ពស់​សង្ហា​រូបនេះ​កាត់​កេរ្តិ៍​ កាត់​ខ្មាស​ទៅ​ជួប​ Lisa ក្នុង​ពិធី​ជួបជុំ​អ្នក​គាំទ្រ​របស់​ BLACKPINK។

ពេល​នោះ​ដែរ Great ក៏​បាន​ក្លាយ​ជា​ចំណី​អារម្មណ៍​អ្នក​ព័ត៌មាន​នឲ្យ​នាំគ្នា​ចុះ​ផ្សាយ​ព្រាត​ ថែម​ទាំង​មិនស្មាន​ថា​ លោក​ហ៊ាន​ស៊ូ​ទ្រាំ​រង់ចាំ​ជួប​ Lisa ផ្ទាល់​បែប​នេះ​ទេ ស្របពេល​លោក​ក៏​ជា​តារា​ល្បី​ម្នាក់​ដែរ។

៤. តារាចម្រៀង​ Jaonaay Jinjett

កូន​ប្រុស​ច្បង​របស់​កំពូល​តារា​ចម្រៀង​លំដាប់​ប្រទេស​ Jetrin Wattanasin បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ជា​ខ្លាំង​ បេល​បង្ហាញ​ខ្លួន​នៅ​មុខ​គេ​ក្នុង​ពិធី​ជួបជុំ​អ្នក​គាំទ្រ​របស់​ Lisa ក្នុង​ប្រទេស​ថៃ​នា​ពេល​កន្លង​មក។

ខំ​ឆ្លៀត​មក​ជួប​ដល់​កន្លែង​បែប​នេះ​ ពិត​ជា​អាច​បញ្ជាក់​បាន​ថា​ Jaonaay ក៏​ជា​អ្នក​គាំទ្រ​របស់​ Lisa ដែរ។

៥. តារាសម្ដែង Pon Nawasch

បង្ហើបក្នុង​កម្មវិធី "3Zaap" Pon បាន​ទម្លាយ​ថា​ លោក​ក៏ជាអ្នក​គាំទ្រ​របស់ BLACKPINK ដែរ ហើយ​គ្មាន​អ្វី​ចម្លែក​ទេ​បើ​លោក​ជ្រើសយក​ Lisa ជាសមាជិក​ដែល​លោក​ចូលចិត្តជាងគេ ព្រោះ​ក្រៅពីជនជាតិថៃដូចគ្នា នាង​ក៏ជានារី​ម្នាក់​ដែលគួរ​ឲ្យស្រឡាញ់ដែរ។

៦. តារាសម្ដែង Captain Chonlathorn

តួ​ឯក​ក្នុង​រឿង​ "Love Sick” រូបនេះ​ក៏​ទម្លាយ​ថា​ លោក​ជា​អ្នក​គាំទ្រ​របស់​ Lisa ដែរ។ ជាទូទៅ​លោក​តែង​ចុច​ Like រូប​ Lisa លើ​គណនី​ផ្លូវការ​រប​ស់​ BLACKPINK ហើយ​ថែម​ទាំង​ធ្លាប់​រម្លឹក​ពី​ឈ្មោះ​ Lisa លើ​ Twitter ទៀត។

៧. តារាសម្ដែង Kao Supassara

ប្រសិន​ប្រិយមិត្ត​ជា​អ្នក​គាំទ្រ​របស់​ Kao លើ​ Instagram ប្រាកដ​ជា​ដឹង​ថា​តារា​ស្រី​រូបនេ​ស្រឡាញ់ Lisa កម្រិត​ណា​ហើយ។ នាង​ធ្លាប់​បង្ហោះ​វីដេអូ​មួយ​ឃ្លីប​ និង​សរសេរ​ថា៖ "ចង់​ធ្វើ​ជា​ Lisa ទែ​ធ្វើ​បាន​តែ​ប៉ុណ្ណឹង"។

៨. តារាសម្ដែង Pattie Ungsumalynn

ស្រី​ស្អាត​តារា​កំពុង​ពេញ​ល្បី​របស់​ថៃ​រូបនេះ​ ក៏​ជា​អ្នក​គាំទ្រ​ពេញ​ទំហឹង​របស់​ Lisa ដែរ។ មាន​ម្ដង​ នៅ​ពេល​ទស្សនាវដ្ដី​មួយ​សួរ​ថា​ "តើ​អ្នក​ណា​ជា​តារា​ K-Pop ដែល​អ្នក​ស្រឡាញ់​ជាង​គេ?” Pattie បាន​ឆ្លើយ​ថា​ នាង​ចូលចិត្ត​ Lisa ក្រុម BLACKPINK ជាង​គេ ព្រោះ​នាង​គួរ​ឲ្យ​ស្រឡាញ់៕ ​

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី