គ្រាន់​តែ​ឃើញ​ក៏​រំភើប កុំព្យូទ័រ Koompi មក​ដល់​ទឹក​ដី​ខ្មែរ​ហើយ!

  • 2018-10-18 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កុំព្យូទ័រ "គម្ពីរ” (KOOMPI) នឹង​ធ្វើការ​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ២០ ខែ​តុលា ឆ្នាំ ២០១៨ នៅ​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) ហើយ​ពេល​ថ្មីៗ​នេះ ​វីដេអូ​ថ្មី​មួយ​បង្ហាញ​ពី​សកម្មភាព​ដឹក​ជញ្ជូន​កុំព្យូទ័រ​កូន​កាត់​នេះ ​យក​មក​ទុក​ដាក់​ក្នុង​ឃ្លាំង​រួច​រាល់​ហើយ។

​ដោយ​ទឹក​មុខ​រីករាយ ក្រុម​ការងារ​កុំព្យូទ័រ "គម្ពីរ” ​បាន​រៀប​ចំ​ផ្ទេរ​ប្រអប់​កុំព្យូទ័រ​ពី​កង់​បី​ម្ដង​មួយ ដោយ​ប្រុង​ប្រយ័ត្ន។ ចំពោះ​ចំនួន​កុំព្យូទ័រ​ ៥០០ គ្រឿង​ដំបូង​នឹង​ត្រូវ​ដាក់​លក់​ក្នុង​តម្លៃ​ ៣៦៩ ដុល្លារ​ក្នុង​មួយ​គ្រឿង។ ​កុំព្យូទ័រ​គម្ពីរ ដែល​តម្លើង​មក​ពី​តៃវ៉ាន់​នេះ​មាន​លក្ខណៈ​សម្បត្តិ​ដូចជា បំពាក់​ដោយ RAM ទំហំ 8GB (Minimum 4GB) ប្រើ CPU ល្បឿន 1.1Ghz ទំហំ​ផ្ទុក​ក្នុង​ម៉ាស៊ីន 256GB SSD (Minimum 128GB) ប្រើ Core i3 ថាមពល​ថ្ម​អាច​ប្រើ​បាន​ដល់ ៧ ម៉ោង។

ចង់​ដឹង​ច្បាស់អ្នក​អាច​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

បើ​សិន​ប្រិយមិត្ត ចង់​ដឹង​​ពី​វិស័យ​ ឌីជីថល កាន់​តែ​ទូលំទូលាយ​ សូម​កុំ​ភ្លេច​​ចូល​រួម​កម្មវិធី បាខែម អាស៊ាន (ដែល​​ផ្ដោត​លើ​ការ​ស្វែងយល់​ពី​បច្ចេកវិទ្យា​ឌីជីថល​ ក្នុង​ការ​បង្កើន​ល្បឿន​កំណើន សេដ្ឋកិច្ច​ឌីជីថល ធ្វើ​ឱ្យ​ជីវិត​កាន់តែ​ប្រសើរ ជំរុញ​គំនិត​ច្នៃប្រឌិត និង​ជួយប្រព័ន្ធអេកូ​​ឡូហ្សី បច្ចេកវិទ្យា និងការចាប់ផ្ដើម អាជីវកម្ម ព្រមទាំង​មាន​ពិព័រណ៍​បង្ហាញ​ ផលិតផល​និង​សេវាកម្ម និង​ស្នាដៃ​សិស្ស​និស្សិត​កម្ពុជា​​) ក្រោម​ប្រធានបទ “Powering Your Future in Digital Era" នៅ​វិទ្យាស្ថាន ​បច្ចេកវិទ្យា​កម្ពុជា (ITC) រាជធានី​ភ្នំពេញ នា​ថ្ងៃ​សៅរ៍-អាទិត្យ ទី ២០-២១ ខែ​ តុលា ឆ្នាំ​ ២០១៨ ខាង​មុខ​នេះ។ ប្រជុំដោយ​វាគ្មិន ៧៥ រូប លើ ៨០ ប្រធានបទ។

អត្ថបទ៖ រក្សា

អត្ថបទថ្មី