ស្ពានឆ្លងកាត់សមុទ្រវែងបំផុតលើលោក សាងសង់អស់៩ឆ្នាំ នឹងបើកដំណើរការក្នុងសប្តាហ៍នេះ

  • 2018-10-22 02:32:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​តម្លៃ ២០ប៊ី​លាន​ដុល្លារ​មួយ​ខ្សែ ដែល​តភ្ជាប់​ទីក្រុង​ហុងកុង និង​ម៉ាកាវ ទៅ​កាន់​ទីក្រុង​ចិន​ដី​គោក Zhuhai នឹង​ត្រូវ​បើក​ឲ្យ​ដំណើរការ​ក្នុង​សប្ដាហ៍​នេះ ហើយ​វា​នឹង​ក្លាយ​ជា​ស្ពាន​ឆ្លង​កាត់​សមុទ្រ​វែង​បំផុត​លើ​ពិភពលោក បន្ទាប់​ពី​សាងសង់​អស់​រយៈ​ពេល ៩ឆ្នាំ។

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចូល​រួម​ក្នុង​ពិធី​បើក​សម្ពោធ​ស្ពាន​នៅ​ទីក្រុង Zhuhai នា​ថ្ងៃ​អង្គារ ទី២៣ ខែ​តុលា ឆ្នាំ២០១៨ រួម​ជាមួយ​មន្ត្រី​ជាន់ខ្ពស់ មក​ពី​ទីក្រុង​ហុងកុង និង​ម៉ាកាវ ហើយ​ស្ពាន​នេះ​នឹង​បើក​ឲ្យ​ដំណើរការ​ជា​សាធារណៈ នៅ​ថ្ងៃ​ពុធ ទី២៤។

គួរ​ឲ្យ​ដឹង​ថា ស្ពាន​ឆ្លង​កាត់​សមុទ្រ​នេះ​មាន​ប្រវែង​រហូត​ដល់​ទៅ ៥៥គីឡូម៉ែត្រ ដោយ​មុន​ដំបូង​ត្រូវ​កំណត់​បើក​ឲ្យ​ដំណើរការ​នៅ​ក្នុង​ឆ្នាំ២០១៦ ប៉ុន្តែ​ត្រូវ​បាន​ពន្យារ​ពេល​រហូត​មក​ដល់​ឆ្នាំ​នេះ។ វា​នឹង​កាត់​បន្ថយ​រយៈពេល​ធ្វើដំណើរ​រវាង​ទីក្រុង​ខាង​លើ​ពី ៣ម៉ោង មក​សល់​តែ ៣០នាទី​ប៉ុណ្ណោះ៕

ចុច​អាន៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង