ស្ថាបនិក​កុំព្យូទ័រ​គម្ពីរ នឹង​ចាយ​​ ៥ ​ម៉ឺន​ដុល្លារ ទិញ​ម៉ាស៊ីន​ផលិត​ Motherboard ខ្លួន​ឯង

  • 2018-10-22 04:36:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហ​ស្ថាបនិក​ SmallWorld លោក ធុល រិទ្ធី មាន​សុទិដ្ឋិនិយម​ខ្ពស់​ថា កុំព្យូទ័រ "គម្ពីរ" ១ ០០០ ពាន់​គ្រឿង​របស់​លោក នឹង​លក់​ដាច់​អស់​នៅ​​ត្រឹម​ចុង​ឆ្នាំ​២០១៨ ហើយ​​​នៅ​ឆ្នាំក្រោយ លោក​នឹង​ចំណាយ​ប្រាក់​ ៥​ប្រហែល​ ៥ ម៉ឺន​​ដុល្លារ​អាមេរិក ទិញ​ម៉ាស៊ីន​ផលិត Motherboard ECBA ដោយ​ខ្លួន​ឯង​​តែ​ម្ដង។

*លោក ធុល រិទ្ធី កំពុងធ្វើបទបង្ហាញ​ពី​កុំព្យូទ័រ "គម្ពីរ"*

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក រិទ្ធី ​យ៉ាង​យូរ​ត្រឹម​ខែ​មករា ឆ្នាំ​២០១៩​ ខាង​មុខ លោក​នឹង​ទិញ​ម៉ាស៊ីន​នេះ​ មក​ដាក់​ក្នុង​ការិយាល័យ​របស់​លោក ដើម្បី​បង្កើន​ភាព​ងាយស្រួល និង​ទំនុក​ចិត្ត។

"យើង​នឹង​ធ្វើ Hardware Motherboard ហ្នឹង​ដោយ​ខ្លួន​ឯង ដោយសារ​យើង​ធ្វើ​ Software ខ្លួន​ឯង​ហើយ ...អ្វី​ដែល​យើង​ត្រូវ​ទិញ​ដូច​ជា ស្រ្កីន, Case, Keboard ដែល​យើង​​ធ្វើ​អត់​កើត។ យើង​​ធ្វើ​អ្វី​ដែល​សំខាន់​ជាង​គេ គឺ Motherboard ហើយ​យើង​​សរសេរ Software ដាក់​ក្នុង Motherboard ខ្លួន​ឯង"។

តាម​ការ​បន្ថែម​របស់​បុរស​សក់​រួញ ក្នុង​កម្មវិធី បាខេមអាស៊ាន ឆ្នាំ ២០១៨ នីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បើ ​Motherboard​ និង Software ផលិតដោយ​ក្រុមហ៊ុន​លោក ដំណើរ​ដើរ​ល្អ​ហើយ នោះ​នឹង​គ្មាន​អ្នក​ណា អាច Hack បាន​ទេ៕ ​

*Motherboard: រូបតំណាង*

អត្ថបទផ្សេងទៀត

អត្ថបទ៖ អ៊ុំ សុភក្តិ