ច្បាស់ការហើយ ឆុំ វត្ដី ប្រកាសថ្ងៃចូលរោងការជាមួយអ្នកដឹកនាំសម្ដែង

  • 2018-10-24 04:13:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ព្យាយាម​លាក់​បាំង​​​ទំនាក់​ទំនង​ស្នេហា​​​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​​​មក​នេះ​ឥឡូវ​​ ឆុំ វត្ដី និង​គូ​ស្នេហ៍​បាន​​កំណត់​ថ្ងៃ​ចូល​រោង​ការ​ហើយ​នៅ​ឆ្នាំ​២០១៩ ខាង​មុខ​នេះ​ដោយ​ត្រៀម​នឹង​អញ្ជើញ​អ្នក​សិល្បៈ​ប្រុស​ស្រី​ជា​ច្រើន​នាក់​ចូល​រួម​ផង​ដែរ។

រិទ្ធហួរ រក្សា ជា​អ្នក​ដឹកនាំ​សម្ដែង និង​ជា​គូស្នេហ៍​ ​ឲ្យ​ដឹង​ថា មុន​ឲ្យ​ចាស់​ទុំ​ទាំង​សង្ខាង​ដឹងឮ​ និង​រក​វេលា​ល្អ​រៀបការ​ជាមួយ​គ្នា​នោះ​លោក និង ឆុំ វត្ដី បាន​ស្រឡាញ់​មើល​ចិត្ត​ថ្លើម​គ្នា​រយៈ​ពេល​២ ឆ្នាំ​។ រយៈ​​ពេល​នៃ​ការ​សិក្សា​ពី​គ្នា​ទៅ​វិញ​ទៅ​មក​នេះ​លោក ឃើញ​ថា​ តួ​ឯក​ស្រី​ក្នុង​រឿង"ស្ដេចកន" មាន​ចំណុច​ល្អ​​ជា​ច្រើន​​ដែល​ខ្លួន​អាច​រួម​​ដំណើរ​ជីវិត​ជាមួយ​គ្នា​ពេញ​មួយ​ជីវិត។

​ចំណុច​ពិសេស​ដែល​ធ្វើ​ឲ្យ​អ្នក​ដឹក​នាំ​សម្ដែង​រូប​នេះ​​សម្រេច​ចិត្ត​​​បញ្ចប់​ភាព​នៅ​លីវ​ត្រឹម​ ឆុំ វត្ដី ដោយ​សារ​តែ​ នាង គឺ​ជា​មនុស្ស​ម្នាក់​មាន​ចរិត​រួសរាយ​រាក់ទាក់​​​​មិន​ចេះ​ប្រកាន់​​ច្រើន ធ្វើការ​ងារ​រហ័សរហួន​ និង​ម៉ត់ចត់​ពេល​បំពេញ​ការងារ។

លោក រិទ្ធហួរ រក្សា គូស្នេហ៍ ឆុំ វត្ដី

រិទ្ធហួរ រក្សា ថា៖"មាន​ចំណុច​ល្អ​ជា​ច្រើន​ទៀត​ចំពោះ​គាត់ ដែល​ខ្ញុំ​មិន​អាច​រៀបរាប់​អស់​ អ្វី​ដែល​ពិសេស​ជាង​នេះ​ពេល​នៅ​ជាមួយ​គាត់ តែង​តែ​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​រីករាយ​ជានិច្ច។ ឯ​រឿង​រៀប​ការ​ខ្ញុំ​អត់​ទាន់​​ដឹង​ថា​ថ្ងៃ​ណា​ពិត​ប្រាកដ​ទេ​បង ដឹង​តែ​ថា​នៅ​​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ដែល​ជា​ឆ្នាំ​ល្អ​សម្រាប់​ពួក​ខ្ញុំ​ទាំង​ពីរ"៕​​​

ឆុំ វត្ដី និងគូស្នេហ៍

អត្ថបទ៖ ឆុង ស៊ីណាន