ម៉ូតសំលៀកបំពាក់ការិយាល័យ G2000 បង្ហាញក្នុង AEON Mall Beauty Show ជុំទី២
- 2014-11-15 22:38:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូតសំលៀកបំពាក់ការិយាល័យ G2000 បង្ហាញក្នុង AEON Mall Beauty Show ជុំទី២
ចន្លោះមិនឃើញ
កាលពីថ្ងៃទី03 វិច្ឆិកា2014កន្លងទៅលោកអ្នកបានជួបនិងស្គាល់រួចមកហើយជាមួយនឹងកម្មវិធី AEON Mall Beauty Show ឬការប្រកួតសម្រស់និងម៉ូតប្រចាំផ្សារទំនើបAEON Mall ដែលបង្ហាញពីការផាត់មុខនិងស្លៀកពាក់បែបរដូវក្តៅ( Summer Look ) ដោយយើងឃើញថាមានទស្សនិកជនជាច្រើនបានចូលរួមគាំទ្របេក្ខនារីយ៉ាងច្រើនកុះករ។
ពេលនេះកម្មវិធីរបស់យើងក៏បានឈានជិតចូលមកដល់វគ្គទីពីរហើយដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី17 វិច្ឆិកា2014ខាងមុខនេះជាមួយការតុបតែងមុខនិងស្លៀកពាក់បែបការិយាល័យ(Work Look )ដែលបេក្ខនារី ៦រូបរបស់យើងនឹងធ្វើការប្រកួតប្រជែងការចាប់អារម្មណ៍ពីទស្សនិកជននិងគណៈកម្មាធិការទាំងពីររូប ។
កាលពីសប្ដាហ៍មុនយើងមានគណៈកម្មការពីររូបដែលបានចូលរួមផ្ដល់កិត្តិយសដាក់ពិន្ទុយ៉ាងសុក្រឹតនិងយុត្តិធម៌ដល់បេក្ខនារីទាំង៦រូបរបស់យើងគឺអ្នកស្រី SaporRendallដែលជាតារាបង្ហាញម៉ូតតារាសម្តែងនិងជាគ្រូបង្ហាត់ដើរម៉ូតដ៏ល្បី ហើយគាត់ក៏បានចូលរួមក្នុងកម្មវិធី MRS Universe ឆ្នាំ2014តំណាងអោយប្រទេសកម្ពុជាផងដែរ។ចំណែកសមាសភាពមួយរូបទៀតគឺលោក Narak Potter ដែលជាអ្នកជំនាញខាងផាត់មុខនិងតុបតែងមុខប្លែកៗនឹងច្នៃប្រឌិតដ៏ល្បីមានបទពិសោធន៍យូរឆ្នាំផងដែរ ។
សូមបញ្ជាក់ថាកម្មវិធី AEON Mall Beauty Show ជាកម្មវិធីបង្ហាញម៉ូតនិងសម្រស់ដែលធ្វើការជ្រើសរើសបេក្ខនារីស្អាតនិងមានសមត្ថភាពដែលធ្វើការស្លៀកពាក់ ផាត់មុខសាកសមនឹងរដូវកាលនីមួយៗនឹងអាចមានឱកាសក្លាយជាតារាបង្ហាញម៉ូតប្រចាំផ្សាទំនើប AEON Mall សូមកុំភ្លេចចូលរួមនិងកម្មវិធីនេះដែលចាប់ផ្ដើមការប្រកួតជុំទីពីរ នៅថ្ងៃទី ១៧វិច្ឆិកា 2014 នៅ AEON Mall Phnom Penh ដូច្នេះកុំភ្លេចទៅចូលរួមទស្សនានិងជួយក្នុងការពិន្ទុឫធ្វើការVote តាមរយៈ Facebook Page AEONMALL PhnomPenhអោយបេក្ខនារីយើងទាំងអស់គ្នា។
កម្មវិធីនេះមានការចូលរួមឧបត្ថម្ភធំ ដោយក្រុមហ៊ុនទូរស័ព្ទចល័ត Microsoft Lumiaនិងចូលរួមសហការឧបត្ថម្ភដោយហាងលក់សំលៀកបំពាក់ Penshoppe, ហាងលក់ស្បែកជើងនិងកាបូប Carino, ហាងកាត់និងច្នៃម៉ូតសក់ Toni&Guy, ភ្នាក់ងារម៉ូដែល Sapor ហាងលក់សំលៀកបំពាក់ G2000។ ក្នុងនោះដៃគូសហការក្នុងការផ្សព្វផ្សាយដោយក្រុមហ៊ុនសប្បាយឌីជីផល, ស្ថានីយទូរទស្សន៍ហង្សមាស HDTV និងទស្សនាវដ្ដីRose។